ឯកអគ្គរដ្ឋទូត Dang Dinh Quy និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៤ លោក Tijiani Muhammad-Bande (រូបថត៖ vov) |
លោក Tijiani Muhammad-Bande បានជូនដំណឹងដល់ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy អំពីអាទិភាពរបស់ប្រធានមហាសន្និបាតនីតិកាលទី ៧៤ ដោយស្នើបង្កើនកិច្ចសហការគ្នារវាងក្រុមប្រឹក្សាសន្តិសុខនិងមហាស ន្និបាតក្នុងខែដែលវៀតណាម ធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខក៏ដូចជានៅក្នុងនីតិកាលទី ៧៤ ទាំងមូលនៃមហាសន្និ បាតអង្គការសហប្រជាជាតិ តាមនោះរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថាសមាជិកក្រុមប្រឹក្សាសន្តិសុខ បានឯកភាពខ្ពស់លើបញ្ហាសំខាន់ៗជាច្រើន ដូចជាការអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីយន្តការផ្តល់ជំនួយមនុស្សធម៌ឆ្លងកាត់ព្រំដែនសម្រាប់ប្រទេសស៊ីរី សេចក្តីសម្រេចចិត្តស្តីពីការពន្យាពេលសម្រាប់ក្រុមបេសកកម្មរបស់អង្គការសហប្រជាជាតិនៅ យេម៉ែន និងការរៀបចំឲ្យបានជោគជ័យនូវសម័យពិភាក្សាបើកទូលាយក្រោមប្រធានបទ“ ឆ្ពោះទៅរំលឹកខួបលើកទី ៧៥ នៃ អ. ស. ប។ - ជម្រុញការអនុវត្តន៍ ធម្មនុញ្ញសំដៅថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ”ជាដើម៕