ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនៅថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០ ( រូបថត៖ THX / TTXVN) |
ប្រធានគណៈបេសកកម្មឥណ្ឌូនេស៊ីប្រចាំនៅ អ. ស. ប លោកឯកអគ្គរដ្ឋទូត Dian Triansyah Djani បានចេញសេចក្តីប្រកាសនេះដើម្បីឆ្លើយតបនឹងយោបល់របស់ចិន និងរុស្ស៊ី នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីតំបន់មជ្ឈឹមបូព៌ា។ ប្រទេសទាំងពីរនេះពីរបានស្នើឱ្យប្រធានក្រុមប្រឹក្សាសន្តិសុខ ប្រកាសលទ្ធផលនៃការប្រមូលផ្តុំទស្សនៈរបស់ប្រទេសសមាជិកក្រុមប្រឹក្សាទាំង ១៥ ស្តីពីបញ្ហានៃការដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់។ សេចក្តីប្រកាសរបស់ឥណ្ឌូនេស៊ី ត្រូវបានបណ្តាប្រទេសសមាជិកភាគច្រើននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអបអរសាទរ។
យោងតាមអ្នកការទូតនានាបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនអាចដាក់ចេញសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តដាច់ដោយ ឡែកមួយ ដែលទំនងជាធ្វើឱ្យស្មុគស្មាញដល់បញ្ហានេះផងដែរ។ រីឯឯកអគ្គរដ្ឋទូតមួយរូបទៀតបានឲ្យដឹងថា ក្នុងករណីនេះមានសមាជិកនៃក្រុមប្រឹក្សារសន្តិសុខដែលប្រឆាំងជំទាស់នោះ អាចមានសំលេងអនុប្បវាទចំពោះសេចក្តីព្រាងនេះតែម្តង។
ទន្ទឹមនឹងនេះ ក្រុមបេសកកម្ម អាមេរិកប្រចាំនៅ អ.ស.ប បានចេញសេចក្តីប្រកាសមួយ ដោយអះអាងថាសហរដ្ឋអាមេរិកមាន«មូលដ្ឋានច្បាប់ដើម្បីបើកដំណើរការសារបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ឡើងវិញ» តាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលធ្លាប់បានបញ្ជាក់អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនាឆ្នាំ ២០១៥ ផងដែរ៕