ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

Chia sẻ

(VOVWORLD) -  នាយប់ថ្ងៃទី១០ខែវិច្ឆិកា លោក Miguel Mario Dia’z Canel Bermúdez ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបានិងភរិយាអញ្ជើញបញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែវិច្ឆិការឆ្នាំ២០១៨ តាមការអញ្ជើញរបស់ប្រធានរដ្ឋនិងនាយករដ្ឋមន្ត្រីរដ្ឋា ភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Miguel Mario Dia’z Canel Bermúdez បានជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំនិងសាមាជិកសមាគមមិត្តភាពវៀតណាម-គុយបា រួមទាំងអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មវៀតណាម - គុយបាផងដែរ។ ក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីទិសដៅនិងវិធានការមួយចំនួន សំដៅនាំទំនាក់ទំនងប្រពៃណីពិសេសរវាងវៀតណាមនិងគុយបាឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ក៏ដូចជា ពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបណ្តាបញ្ហាក្នុងតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

មុននឹងធ្វើដំណើរមាតុភូមិនិវឌ្ឍន៍ ក្នុងថ្ងៃទី១០ខែវិច្ឆិកានេះ ប្រធានក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីសាធារណរដ្ឋគុយបា Miguel Mario Dia’z Canel Bermúdez បានអញ្ជើញជួបសវនាការជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជី មិញ លោក Nguyen Thien Nhan ផងដែរ៕

ប្រតិកម្មទៅវិញ