ប្រធាន ស.ប.បកូរ៉េ លោក Kim Jong-un ចាប់ផ្ដើម បំពេញ ទស្សនកិច្ច នៅវៀតណាម

Chia sẻ
(VOVWORLD) -កិច្ចប្រជុំកំពូល លើកទី ពីរ រវាងអាមេរិក - ស.ប.ប.កូរ៉េ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ។
ប្រធាន ស.ប.បកូរ៉េ លោក Kim Jong-un ចាប់ផ្ដើម បំពេញ ទស្សនកិច្ច នៅវៀតណាម - ảnh 1 ប្រធានបក្សពលករ ស.ប.ប កូរ៉េ ប្រធានគណៈកម្មាធិការក្រុមប្រឹក្សារដ្ឋ នៃ ស.ប.ប កូរ៉េ លោក Kim Jong-un បានអញ្ជើញមកដល់ស្ថានីយ៍  Dong Dang ខេត្ត Lang Son

នាវេលាម៉ោង ៨ និង ១៣ នាទី ថ្ងៃទី ២៦ ខែកុម្ភៈ ប្រធានបក្សពលករ ស.ប.ប កូរ៉េ ប្រធានគណៈកម្មាធិការក្រុមប្រឹក្សារដ្ឋ នៃ ស.ប.ប កូរ៉េ លោក Kim Jong-un បានអញ្ជើញមកដល់ស្ថានីយ៍  Dong Dang ខេត្ត Lang Son តាមរថភ្លើងពិសេស ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅវៀតណាម ចូលរួមកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប. កូរ៉េលើកទី ២ នៅទីក្រុងហាណូយ និងបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាគណកម្មាធិកា មជ្ឈឹមបក្សកុម្មុយនិស្សវៀតណាម ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong ។ នាវេលាម៉ោង ៨ និង ២៥ នាទី ថ្ងៃដដែល ក្បួនរថយន្តអមដំណើរលោកប្រធាន ស.ប.បកូរ៉េ Kim Jong-un ចាប់ផ្ដើមចាកចេញពី ស្ថានីយ៍ Dong Dang (Lang Son) ឆ្ពោះទៅកាន់ទីក្រុងហាណូយ។

អញ្ជើញទទួលលោក ប្រធាន ស.ប.បកូរ៉េ Kim Jong-un មានវត្តមានរបស់សមាជិកការិយាល័យនយោបាយ ប្រធានគណកម្មការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong រដ្ឋមន្ត្រី ប្រធានខុទ្ធកាល័យរដ្ឋាភិបាល លោក Mai Tien Dung អនុរដ្ឋមន្ត្រីកាបរទេសវៀតណាម លោក Le Hoai Trung រួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត។

កិច្ចប្រជុំកំពូល លើកទី ពីរ រវាងអាមេរិក - ស.ប.ប.កូរ៉េ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ។ នេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍នយោបាយ កិច្ចការបរទេសដ៏សំខាន់របស់វៀតណាម ក្នុងឆ្នាំ២០១៩ ហើយជាសញ្ញាដ៏រស់រវើកនៃការអនុវត្តន៍ជាក់ស្ដែងគោលការ “វៀតណាមជាមិត្ត ជាដៃគូជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ”៕

ប្រតិកម្មទៅវិញ