ប្រធាន GÖV៖ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូទ្រីសរបស់លោកប្រធានរដ្ឋ Vo Van Thuong បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ

Chia sẻ
(VOVWORLD) - យោងតាមសាស្ត្រាចារ្យរង Alfred Gerstl សម្រាប់សហភាពអឺរ៉ុប (EU) និងអូទ្រីស តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ជាពិសេសអាស៊ីអាគ្នេយ៍ កំពុងក្លាយជាមានសារៈសំខាន់ផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ។  
ប្រធាន GÖV៖ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូទ្រីសរបស់លោកប្រធានរដ្ឋ Vo Van Thuong បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ - ảnh 1សាស្ត្រាចារ្យរង  បណ្ឌិត Alfred Gerstl ប្រធានសមាគមអូទ្រីស-វៀតណាម (GÖV) (រូបថត៖ TTXVN)

សាស្ត្រាចារ្យរង  បណ្ឌិត Alfred Gerstl ប្រធានសមាគមអូទ្រីស-វៀតណាម (GÖV) នៅថ្ងៃ ២៣ កក្កដានេះ បានវាយតម្លៃថា ដំណើរទស្សនកិច្ចផ្លូវការនៅអូទ្រីសរបស់លោកប្រធានរដ្ឋ Vo Van Thuong ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៥ ខែកក្កដា បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងបរិបទដែលអូទ្រីស និងវៀតណាមរក្សាការផ្លាស់ប្តូរគណៈប្រតិភូក្នុងកម្រិតនយោបាយខ្ពស់បំផុត។

យោងតាមសាស្ត្រាចារ្យរង Alfred Gerstl សម្រាប់សហភាពអឺរ៉ុប (EU) និងអូទ្រីស តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ជាពិសេសអាស៊ីអាគ្នេយ៍ កំពុងក្លាយជាមានសារៈសំខាន់ផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ។  ដោយសារតួនាទីសំខាន់របស់វៀតណាមនៅអាស៊ីអាគ្នេយ៍ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បណ្តាប្រទេសនៅអឺរ៉ុបមានបំណងពង្រឹងទំនាក់ទំនងជាមួយវៀតណាម។ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ អូទ្រីសមានគុណសម្បត្តិច្រើន ព្រោះអូទ្រីសជាប្រទេសមួយក្នុងចំណោមប្រទេសអឺរ៉ុបដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមក្នុងឆ្នាំ ១៩៧២។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ អូទ្រីសនៅអាស៊ីអាគ្នេយ៍។ វៀតណាមក៏កាន់តែមានភាពទាក់ទាញសម្រាប់អូទ្រីស និងសហភាពអឺរ៉ុបជាទីតាំងវិនិយោគ និងផលិតកម្ម ដោយសារវៀតណាមចូលរួមសមាហរណកម្មយ៉ាងល្អទៅក្នុងសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ក្នុងតំបន់ និងពិភព លោក។ បច្ចុប្បន្នអូទ្រីសមានក្រុមហ៊ុនជិត ៦០ បើកសាខានៅវៀតណាម ដោយមានទុនវិនិយោគសរុបប្រហែល ៥០០ លានអឺរ៉ូ។

ទាក់ទិននឹងការរួមចំណែករបស់សមាគមអូទ្រីស - វៀតណាមក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនោះ ប្រធាន Gerstl បានឲ្យដឹងថា បច្ចុប្បន្ន GÖV កំពុងព្យាយាមពង្រីកសកម្មភាពវប្បធម៌ ទន្ទឹមជាមួយការរៀបចំព្រឹត្តិការណ៍ និងបទបង្ហាញវិទ្យាសាស្ត្រសម្រាប់សាធារណៈជន ក្នុងនោះមានផែនការរៀបចំតាំងពិពណ៌របស់វិចិត្រករសិល្បៈវៀតណាមនៅប្រទេសអូទ្រីសផងដែរ។ GÖV ក៏គាំទ្រយ៉ាងសកម្មនូវព្រឹត្តិការណ៍វប្បធម៌របស់សហគមន៍ជនវៀតណាមនៅអូទ្រីស ជំរុញថែមទៀតការផ្សព្វផ្សាយសិល្បៈនិងវប្បធម៌អូទ្រីសនៅវៀតណាម។ សកម្មភាពទាំងនេះមានគោល បំណងលើកទឹកចិត្តប្រជាជននៃប្រទេសទាំងពីរឱ្យចូលរួមចំណែកបន្ថែមទៀតក្នុងការបង្កើនការយល់ដឹង និងមិត្តភាពរវាងប្រជាជនទាំងពីរ៕

ប្រតិកម្មទៅវិញ