ប្រទេសឥណ្ឌូនេស៊ីបានចាប់ខ្លួនជនសង្ស័យជាង ៧០ នាក់ដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅលើកោះស៊ូម៉ាត្រា

Chia sẻ
(VOVWORLD) - ប្រមុខស្នងការប៉ូលិសជាតិឥណ្ឌូនេស៊ី លោកឧត្តមសេនីយ៍ Idham Aziz កាលពីថ្ងៃទី ២០ ខែវិច្ឆិកាបានឲ្យដឹងថា ជនសង្ស័យភេរវកម្មចំនួន ៧៤ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីករណីវាយប្រហារដោយគ្រាប់បែកអត្តឃាតទៅទីស្នាក់ការប៉ូលីសក្រុង Medan នៃខេត្ត North Sumatra កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ។
ប្រទេសឥណ្ឌូនេស៊ីបានចាប់ខ្លួនជនសង្ស័យជាង ៧០ នាក់ដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅលើកោះស៊ូម៉ាត្រា - ảnh 1ទិដ្ឋភាពនៅនឹងកន្លែងកើតហេតុណ៍ (រូបថត៖ 7 News) 

មុខសញ្ញាទាំងនោះជាសមាជិករបស់ក្រុម Jama’áh  Anshorut Daulah (JAD) ដែលជាក្រុមភារវករមានទំនាក់ទំនងយ៉ាងជិតស្និទចំពោះអង្គការភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នៅស៊ីរី។ ពួកគេត្រូវបាន JAD ជ្រើសរើសតាមរយៈបណ្តាញសង្គម ហើយមានគោលដៅវាយប្រហារទៅលើមន្រ្តីរដ្ឋាភិបាលនិងប៉ូលីសដែលត្រូវបានចាត់ទុកថាប្រឆាំងនឹងច្បាប់សាសនាអ៊ីស្លាមផងដែរ៕

ប្រតិកម្មទៅវិញ