ប្រទេសអេហ្ស៊ីបបានជំរុញការបង្រាបលើក្រុមឧទ្ទាមនៅឧបទ្វីប Sinai |
ក្នុងវីឌីអូមួយដែលបានបង្ហោះលើបណ្តាញសង្គមរបស់កងកម្លាំងប្រដាប់អាវុធ អេហ្ស៊ីបនោះ កងទ័ពប្រទេសនេះបានលើកច្បស់ថា កងទ័ពជើងអាកាសបានបំផ្លាញមូលដ្ឋានចំនួន ២៩ កន្លែង រថយន្តជិត ១០០ គ្រឿង ហើយក៏បានរកឃើញនិងបំផ្ទុះឧបករណ៍គ្រឿងផ្ទុះចំនួន ៣៨៥ ដែលក្រុមឧទ្ទាមបានតៀមរៀបចំដើម្បីវាយប្រហារលើកងកម្លាំងសន្តិសុខ។ ឧក្រិដ្ឋជន និងជនល្មើសត្រូវបានរកចាប់ខ្លួនចំនួន ១៥៩ នាក់ ក៏បានចាប់ខ្លួនក្នុងការវាយប្រហារនេះ៕