ទីរួមស្រុក Tarakan ខេត្ត Kalimantan នៃប្រទេសឥណ្ឌូណេស៊ី |
នាថ្ងៃ ១២ ខែមិថុនា រដ្ឋមន្រី្តក្រសួងការពារជាតិ ឥណ្ឌូណេស៊ីលោក Ryamizard Ryacudu បានឲ្យដឹងថា ការធ្វើសមយុទ្ធត្រីភាគីនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ខែនៅទីរួមស្រុក Tarakan ខេត្ត Kalimantan ខាងចំណុះកោះ Borneo របស់ឥណ្ឌូណេស៊ី។ សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើងនៅក្នុង បរិបទដែលប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍ទាំង៣នេះ រួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម។ នាបច្ចុប្បន្ន ប្រទេសទាំង ៣បានបង្កើតមជ្ឈមណ្ឌលនាវាចរណ៍ ទទួលបន្ទុកការចែករំលែកព័ត៌មាន ចារកម្មនៅទីតាំងជាច្រើននៅក្នុងតំបន់ផងដែរ៕