ប្រទេសអាស៊ានបូក ៣ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍អាស៊ាន ទោះបីជាជំងឺកូវីដ១៩មានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២០ ខែកក្កដា អនុរដ្ឋមន្រ្តីការបរ ទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន វៀតណាមនិងអនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM អាស៊ានកូរ៉េខាងត្បូងលោក Kim Gunn បានធ្វើជាសហប្រធាននៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានបូក ៣ តាមរយៈប្រព័ន្ធវីដេអូ។  
ប្រទេសអាស៊ានបូក ៣ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍អាស៊ាន ទោះបីជាជំងឺកូវីដ១៩មានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ - ảnh 1អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung ធ្វើជាប្រធានកិច្ចប្រជុំ SOM អាស៊ានបូក ៣ នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២០

នៅក្នុងកិច្ចជំនួបនេះ តំណាងប្រទេសអាស៊ានបូក ៣ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការត្រៀមរៀបចំ ព្រឹត្តិការណ៍អាស៊ានជាច្រើន តាមរយៈប្រ ព័ន្ធវីដេអូ តាំងពីដើមឆ្នាំមក ទោះបីជាត្រូវជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។

លោកអនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung បានអះ អាងថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ភាគីនានាគួរតែពង្រីកនូវយន្តការសហប្រតិបត្តិការអាស៊ាន +៣ ដើម្បីរាំងស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ដើរទន្ទឹមនឹងការរក្សាកំណើនសេដ្ឋ កិច្ចប្រកបដោយចីរភាព។ យ៉ាងណាមិញ បញ្ហាប្រឈមពីជំងឺរាតត្បាតកូវីដ ១៩ ទាម ទារឱ្យបណ្តាប្រទេសអាស៊ាន +៣ ត្រូវខិតខំប្រឹងប្រែងទ្វេដង ដើម្បីរក្សាសមាហរណកម្ម និង ជួយស្តារឲ្យខឿនសេដ្ឋកិច្ចដំណើរការឡើងវិញយ៉ាងឆាប់ៗនេះ។  ចំណែកឯលោក Kim Gunn អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM អាស៊ានកូរ៉េខាងត្បូងបានអះអាងថា៖  “ថ្វីត្បិតតែ យន្តការ សហប្រតិបត្តិការអាស៊ានបូក ៣ ត្រូវបានបង្កើតឡើងក្នុងបរិបទដ៏លំបាកនៃវិបត្តិសេដ្ឋ កិច្ចនៅចុងទសវត្ស ១៩៩០ នៃសតវត្សរ៍មុនក៏ដោយ ប៉ុន្តែ យន្តការនេះក៏បានបង្ហាញថាជាយន្តការសហប្រតិបត្តិការប្រកបដោយភាពស្វាហាប់ មានប្រសិទ្ធភាពនិងជាមជ្ឈមណ្ឌលក្នុងតំបន់ ។ ជាពិសេស យន្តការនេះកាន់តែពង្រីកនូវប្រសិទ្ធភាពជាង ក្នុងការឆ្លើយតបនឹងជំងឺរាត ត្បាតកូវីដ ១៩ ដែលឆ្លុះបញ្ចាំងតាមរយៈកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ស្តីពីការឆ្លើយតបនឹង កូវីដ ១៩ ដែលរៀបចំឡើងដោយវៀតណាមតាមរយៈប្រព័ន្ធវីដេអូ កាលពីខែមេសាកន្លងមក”។

ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនោះ ប្រទេសទាំងអស់បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតប តាមរយៈគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំអាស៊ានបូក ៣ នៅឯកិច្ចប្រជុំកំពូលពិសេសស្តីពីកូវីដ ១៩ ដែលប្រព្រឹត្តទៅនៅមេសា កន្លងមក។ ទន្ទឹមជាមួយគ្នានោះ បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងជំងឺរាតត្បាតនិងអនុវត្តវិធានការស្តារសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព រួមទាំងការពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុក្នុងតំបន់៕

ប្រតិកម្មទៅវិញ