|
ប្រទេសអាស៊ានទាំងឡាយបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគយ (Image: VNA) |
(VOVworld) – សន្និសីទគយបណ្ដប្រទេសអាស៊ានលើកទី ២៥ បានបើកជាផ្លូវ
ការនៅ រាជធានី ភ្នំ ពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៥ ដល់ទី ២៧ ឧសភា
ដោយមានការចរូលរួម របស់បណ្ដាស្ថាប័នគយប្រទេសជាសមាជិកប្លុក។
គណៈប្រតិភូវៀតណាមដឹកនាំដោយ អគ្គនាយកអគ្គនាយកដ្ឋានគយវៀតណាម
លោក Nguyen Van Can បានចូលរួមសន្និសីទ លើកនេះ។ ក្នុងរយៈពេល ៣
ថ្ងៃធ្វើការ សន្និសីទប្រមូលផ្តុំត្រួតពិនិត្យការងារដែលគណៈកម្មា ធិការទាក់
ទិនដល់គយក្នុងអាស៊ានបានអនុម័តមុននេះ។ អង្គសន្និសីទក៏បានពិភាក្សា
អំពីទិស ដៅរួមសំរាប់សកម្មភាពសហប្រតិបត្តិការលើវិស័យគយដំណាក់កាល
២០១៦-២០២៥ ។ សន្និសីទលើកនេះបានរៀបចំសម័យពិគ្រោះយោបល់ជា
មួយអ្នកប្រមុខគយប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង ក៏ដូចជា សមាគម
អាជីវករក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (CAPEC) សមាគម អាជីវកម្ម EU-
អាស៊ាន (USABC)
ផងដែរ៕