រដ្ឋមន្រ្តីការបរទេសនៃប្រទេសអារ៉ាប់ឈូងសមុទ្រពែក្សទាំង៤ក្នុងសន្និសីទកាសែតស្ដីពីបញ្ហាកាតាដែលបានរៀបចំឡើងនៅអេហ្ស៊ីប កាលពីថ្ងៃទី៥ កក្កដា (រូបថត៖AFP/TTXVN) |
(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន WAM របស់អេមីរ៉ាតអារ៉ាប់រួម (UAE) ឲ្យ ដឹងថា បណ្ដាអ្នកការទូតនៃ UAE អារ៉ាប់ប៊ីសាអូឌីត អេហ្ស៊ីបនិងបារ៉ែន នាថ្ងៃទី ២០ កក្កដា ប្រកាសថា ការសម្របសម្រួលណាក៏ដោយក្នុងវិបត្តិកាតា សុទ្ធតែត្រូវយោងតាមបញ្ជីឈ្មោះសំណូមពរចំនួន៦។ថ្លែងមតិក្នុងសន្និសីទកាសែតរួមនៅ ទីក្រុងញូយ៉កនោះ ក្រុមអ្នកការទូតនៃប្រទេសទាំង៤ពោលខាងលើអះអាងថា បញ្ជីឈ្មោះលក្ខខ័ណ្ឌសម្របសម្រួលវិបត្តិនៅកាតាត្រូវរួមមាន ការគោរពការ ប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្មនិងជ្រុលនិយម បោះបង់ចោលការញុះញង់អំពើ ហឹង្សា អនុវត្តន៍កិច្ចព្រមដែលត្រូវបានចុះហត្ថ លេខាកាលពីឆ្នាំ២០១៣និងឆ្នាំ ២០១៤ ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសហប្រតិបតិ្តការបណ្ដាប្រទេសអារ៉ាប់ឈូង សមុទ្រពែក្សនិងលទ្ធផលនៃសន្និសីទកំពូលអារ៉ាប់-អាមេរិកនៅទីក្រុង Riyadh កាលពីខែឧសភាឆ្នាំ២០១៧។ក្រៅពីនោះ សំណូមពរទី៥និងទី៦ទាក់ទិនដល់ការ បដិសេធធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងនិងជួយឧបត្ថម្ភក្រុមខុសច្បាប់ ក៏ដូច ជាគោលការណ៍ទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង លទ្ធិភេរវកម្មនិងជ្រុលនិយម។ក្រុមអ្នកការទូតនៃប្រទេសអារ៉ាប់ទាំង៤ ពោលខាងលើចាត់ទុកថា Doha មិនអនុវត្តសកម្មភាពដ៏ហ្មត់ចត់ណាដើម្បីឆ្លើយតបបញ្ជីឈ្មោះសំណូមពរពោលខាងលើ ដែលត្រូវបានដាក់ចេញកាលពីខែមិថុនាកន្លង ទៅនោះឡើយ៕