រដ្ឋមន្រ្តីការបរទេសបារ៉ែន Sheikh Khalid bin Ahmed al-Khalifa ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសអារ៉ាប់ទាំង៤នៅអេហ្ស៊ីបកាលពីថ្ងៃទី២៧ កក្កដា (រូបថត៖AFP/TTXVN) |
(VOVworld) - ក្រោយពីកិច្ចប្រជុំក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ កក្កដា នៅរដ្ឋធានី Manama របស់បារ៉ែននោះ រដ្ឋមន្រ្តីការបរទេសនៃប្រទេស អារ៉ាប់ទាំង៤ដែលកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា បានចេញសេចក្ដី ថ្លែងការណ៍រួមដែលលើកច្បាស់ថា អេហ្ស៊ីប អារ៉ាប់ប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) និងបារ៉ែន នឹងបន្តធ្វើពហិការកាតា ហើយនឹងមិនដកបញ្ជីឈ្មោះ សំណូមពរចំពោះប្រទេសនេះឡើយ ប៉ុន្តែត្រៀមរៀបចំធ្វើការសន្ទនាជាមួយកាតា ប្រសិនបើប្រទេសនេះ អនុវត្តតាមសំណូមពររបស់គេ។ ក្រុមប្រទេសអារ៉ាប់ទាំងនេះ អះអាងថា វិធានការប្រឆាំងនឹង Doha ជាសកម្មភាពអធិបតេយ្យភាពជាតិ ហើយ សមស្របជាមួយនឹងច្បាប់អន្តរជាតិ៕