ព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad al-Thani ចូលរួមសន្និសីទកំពូល GCC នៅបារ៉ែន កាលពីខែធ្នូ ឆ្នាំ២០១៦ (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៩ មិថុនា ប្រទេសអារ៉ាប់ចំនួន៤ដែលកាត់ផ្ដាច់ទំនាក់ទំនង ជាមួយកាតានោះ បានរាយនាមបញ្ជីឈ្មោះមនុស្សរាប់សិបនាក់ដែលទាក់ទិនដល់កាតា ទៅ ក្នុងបញ្ជីឈ្មោះភេរវកម្ម។ប្រការនេះធ្វើឲ្យភាពតានតឹងបន្តកើនឡើង ហើយគំរាម កំហែងទៅលើស្ថិរភាពក្នុងតំបន់។ក្នុងសេចក្ដីថ្លែងការណ៍រួម អារ៉ាប់ប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) អេហ្ស៊ីបនិងបារ៉ែនបានរាយនាមបញ្ជីឈ្មោះមនុស្សចំនួន៥៩នាក់ ក្នុងនោះមានមេដឹកនាំខាងស្មារតីរបស់ចលនាបងប្អូនអ៊ីស្លាម (MB) Yousef al-Qaradawi និងសមាសភាពចំនួន១២ទៀត ក្នុងនោះមានអង្គការសប្បុរសធម៌ របស់កាតាទៅក្នុងបញ្ជីឈ្មោះពោលខាងលើ។នាបច្ចុប្បន្ន កាតាមិនទាន់មានប្រតិ កម្មណាចំពោះបម្រែបម្រួលពោលខាងលើរបស់ក្រុមប្រទេសអារ៉ាប់ ប៉ុន្តែរដ្ឋ អំណាច Doha បានឲ្យដឹងថា ប្រទេសនេះគោរពសេចក្ដីសំរេចចិត្តនានារបស់ក្រុម ប្រឹក្សាសន្តិសុខអ.ស.ប ក្នុងនោះមានការលុបបំបាត់ប្រភពផ្ដល់ហិរញ្ញប្បទាន សំរាប់ភេរវកម្ម។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃទី៨ មិថុនា អេហ្ស៊ីបបានអំពាវនាវ ឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុវត្តការស៊ើបអង្កេតសំដៅធ្វើឲ្យច្បាស់លាស់នូវការ ចោទប្រកាន់ថា កាតាបានបង់កញ្ចប់ប្រាក់ឡើងដល់ទៅ១ពាន់លានដុល្លាអាមេរិក សំរាប់ក្រុមភេរវកម្មមួយនៅអ៊ីរ៉ាក់ដើម្បីក្រុមនេះដោះលែងសមាជិកក្នុងគ្រួសារ រាជវង្សដែលត្រូវបានចាប់ពង្រត់៕