ប្រទេសអ៊ីរ៉ង់ព្រមានអាមេរិកមាន«កំហុសធ្ងន់ធ្ងរ» នៅពេលដែលធ្វើអន្តរគមន៍ខាងនយោបាយលើវិស័យប្រេងរ៉ែ |
លោក Bijan Zanganeh បានឲ្យដឹងថា អាមេរិកនឹងមិនសម្រេចបានគោលដៅកាត់បន្ថយតម្លៃពាណិជ្ជកម្មនៃការនាំចេញប្រេងរ៉ែរបស់អ៊ីរ៉ង់ដល់កំរិតសូន្យនោះឡើយក្នុងការសម្រេចចិត្តនេះ។ គួរបញ្ជាក់ថាក្នុងថ្ងៃដដែល សហភាពអឺរ៉ុប (EU) ក៏បានរិះគន់ចំពោះការសម្រេចចិត្តរបស់អាមេរិកក្នុងការបញ្ចប់រាល់បទបញ្ញត្តិលើកលែងចំពោះដាក់ទណ្ឌកម្មលើប្រទេសនិងតំបន់ដែនដីទាំង ៨ ដែលអនុញ្ញាតឱ្យទិញប្រេងឆៅពីអ៊ីរ៉ង់ ព្រមទាំងព្រមានអំពីកាយវិការនេះដែលងាយបង្កហានិភ័យធ្វើឲ្យខ្សោយថែមទៀត» នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង រុស្ស៊ី ចិន អាមេរិក និងអាឡឺម៉ង់)៕