ប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងគោលនយោបាយកិច្ចការបរទេសចំណុះរដ្ឋសភាអ៊ីរ៉ង់ លោក Mojtaba Zolnour |
យោងតាមទីភ្នាក់ងារព័ត៌មានជាផ្លូវការ Fars របស់អ៊ីរ៉ង់ លោក Mojtaba Zolnour បានលើកច្បាស់ថា «ក្នុងករណីដែលសហភាពអឺរ៉ុបមិនបានអនុវត្តតាមការប្តេជ្ញា របស់ខ្លួននៅក្នុងរយៈពេល ៦០ ថ្ងៃ អ៊ីរ៉ង់នឹងអនុវត្តយ៉ាងខ្លាំងនូវជំហានទី៣»។ នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអះអាងថានឹងគ្មានកិច្ចចរចាណាមួយជាមួយអាមេរិកនោះទេប្រសិនបើការដាក់ទណ្ឌកម្មនៅតែមានតែម្តង៕