ប្រទេសអ៊ីតាលីឯកភាពទទួលយកជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះនៅលើសមុទ្រ

Chia sẻ
(VOVWORLD) -ប្រទេសអ៊ីតាលីបានឯកភាពបន្តទទួលយកជនចំណាក់ស្រុក ដែលត្រូវបានជួយសង្គ្រោះនៅលើសមុទ្រ រហូតដល់ពេលដែលសហភាពអឺរ៉ុប (EU) នាំចេញយុទ្ធសាស្ត្រដ៏ធំទូលាយថែមទៀត សំដៅបែងចែកចំនួន ជនចំណាកស្រុកប្រកដោយយុត្តិធម៌។ 
ប្រទេសអ៊ីតាលីឯកភាពទទួលយកជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះនៅលើសមុទ្រ - ảnh 1ជនចំណាកស្រុកទៅកាន់កំពង់ផែ Pozzallo, Sicil, អ៊ីតាលីបន្ទាប់ពីត្រូវបានគេជួយសង្គ្រោះនៅតាមសមុទ្រកាលពីថ្ងៃទី 16 ខែកក្កដា។ (រូបថត EFE-EPA / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

តាមសេចក្ដីប្រកាសរបស់រដ្ឋមន្រ្តីការបរទេសអ៊ីតាលីលោក Enzo Moavero Milanesi ដែលបាននាំចេញនាថ្ងៃទី ២៣ កក្កដា ក្រោយពីជំនួបចរចាជាមួយសមភាគីអាល្លឺម៉ង់ លោក Heiko Maas នៅ ទីក្រុងប៊ែកឡាំងថា បណ្ដាដៃគូ EU នឹងស្វែងរកដំណោះស្រាយអំពីយុទ្ធសាស្ត្រចំពោះបញ្ហាជនចំណាកស្រុក ក្នុងរយៈពេល ៥ សប្ដាហ៍ខាងមុខ។ ក្នុងពេលវេលានោះ ទីក្រុងរ៉ូមនឹងធានាថាបណ្ដានាវាជួយសង្គ្រោះ ជនចំណាកស្រុកអាចចូលចតនៅកំពង់ផែរនៃប្រទេសនេះ។ ទន្ទឹមនឹងនេះ លោក ក៏បានចាត់ទុកថា បណ្ដាប្រទេស EU គប្បី "ពិនិត្យឡើងវិញនូវ គោលការណ៍ប្រតិបត្ដិការទាំងស្រុង ហើយជៀសវាងលំហូរ ជនចំណាកស្រុកចូលមកប្រទេសតែមួយគត់ប៉ុណ្ណោះ" ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas មានក្ដីសង្ឃឹមថា ប្រទេស EU ទាំងឡាយគាំទ្របណ្ដាការព្រមព្រៀងនាពេលបច្ចុប្បន្ន ក្នុងនោះមានការជួយសង្គ្រោះនៅលើសមុទ្រផងដែរ។

តាមតួរលេខស្ថិតិរបស់ អង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (IMO) ថា តាំងពីដើមឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៨ កក្កដា កន្លងទៅ មានជនចំណាកស្រុក និងជនភៀសខ្លួនជិត ៥២ ពាន់នាក់បានមកកាន់អឺរ៉ុបតាមរយៈផ្លូវសមុទ្រ។  ទន្ទឹមនឹងនេះដែរ ចំនួនជនចំណាកស្រុកដែលបាត់បង់ជីវិតតាំងពីដើមឆ្នាំ ២០១៨ ដល់បច្ចុប្បន្ននេះគឺមានជិត ១៥០០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ