ប្រទេសអ៊ីតាលីបានអំពាវនាវដល់សហភាពអឺរ៉ុបឆ្លៀតយកផលប្រយោជន៍ជាអតិបរមានូវយន្តការស្ថេរភាពអឺរ៉ុប (ESM)

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២០ ខែមីនា នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានអំពាវនាវដល់សហភាពអឺរ៉ុប (EU) ត្រូវឆ្លៀតយកផលប្រយោជន៍ជាអតិបរមាននូវមូលនិធិជំនួយឧបត្ថម្ភដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើម COVID-១៩ ដែលកំពុងរីករាលដាលពាសពេញទ្វីបអឺរ៉ុបផងដែរ។
ប្រទេសអ៊ីតាលីបានអំពាវនាវដល់សហភាពអឺរ៉ុបឆ្លៀតយកផលប្រយោជន៍ជាអតិបរមានូវយន្តការស្ថេរភាពអឺរ៉ុប (ESM) - ảnh 1 បុគ្គលិកសុខាភិបាលយម្នាក់ឆ្លងជម្ងឺកូវីដ១៩នៅមន្ទីរពេទ្យមួយក្នុងទីក្រុងលីបេគីប្រទេសអ៊ីតាលីកាលពីថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០ ( រូបថតៈ AFP / TTXVN)

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times លោក Conte បានដាស់តឿនឲ្យសហភាពអឺរ៉ុប ត្រូវកែ សម្រួលយន្តការស្ថេរភាពអឺរ៉ុប (ESM) ដែលជាមូលនិធិសជួយង្គ្រោះជាប្រចាំរបស់បណ្តាប្រទេសក្នុងតំបន់ដែលប្រើប្រាស់រូបិយប័ណ្ណរួមអឺរ៉ុប ( Eurozone) ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកល Covid 19។

លោកក៏បានស្នើឱ្យបើកបណ្តាញឥណ ទាន ESM ដល់សមាជិកទាំងអស់នៃប្លុកនេះ ដើម្បីជួយឲ្យគេប្រយុទ្ធប្រឆាំងនឹងផលវិបាកនៃជំងឺរាតត្បាត COVID- ១៩ ក្រោមលក្ខខ័ណ្ឌថា សមាជិកនិមួយៗត្រូវទទួលខុសត្រូវចំពោះរបៀបចំណាយ ទឹកប្រាក់ទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ