ប្រទេសអង្គការ OPEC+ ប្រកាសកាត់បន្ថយបរិមាណប្រេងដោយស្ម័គ្រចិត្ត

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២ ខែមេសា ប្រទេសសមាជិកជានៃអង្គការប្រទេសនាំចេញប្រេង (OPEC) និងបណ្តាប្រទេសដៃគូ (OPEC+) បានប្រកាសកាត់បន្ថយបរិមាណប្រេងដោយស្ម័គ្រចិត្តដើម្បីការពារអស្ថិរភាពនៅលើទីផ្សារពិភពលោក។

រុស្ស៊ីបានប្រកាសថា ខ្លួនបានបន្តកាត់បន្ថយផលិតកម្មប្រេង និងឧស្ម័នដោយស្ម័គ្រចិត្តចំនួន ៥០០ពាន់បារ៉ែលក្នុងមួយថ្ងៃ ពីកម្រិតផលិតកម្មជាមធ្យមក្នុងខែកុម្ភៈ រហូតដល់ដំណាច់ឆ្នាំ។ សេចក្តីប្រកាសនេះគឺជាការគូសសញ្ញាលើកទីពីរហើយដែលរុស្ស៊ីបានប្រកាសបន្តគោលនយោបាយកាត់បន្ថយផលិតកម្មប្រេង ដោយលើកទីមួយត្រូវបាន ឧបនាយករដ្ឋមន្ត្រី លោក Alexander Novak ប្រកាសនៅក្នុងខែកុម្ភៈឆ្នាំនេះ។

ដូចគ្នានេះដែរ ក្រសួងថាមពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសថា ប្រទេសនេះនឹងកាត់បន្ថយការផលិតប្រេងឆៅដោយស្ម័គ្រចិត្តចំនួន ៥០០ បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែឧសភា រហូតដល់ដំណាច់ឆ្នាំនេះ។ បណ្តាប្រទេស UAE រួមមានគុយវ៉ែត, អ៊ីរ៉ាក់, អូម៉ង់ និងអាល់ហ្សេរី ក៏បានប្រកាសកាត់បន្ថយដោយស្ម័គ្រចិត្តចំនួន ១៤៤.០០០ បារ៉ែល/ថ្ងៃ ១២៨.០០០បារ៉ែល/ថ្ងៃ, ២១១.០០០ បារ៉ែល/ថ្ងៃ និង ៤៨.០០០បារ៉ែល/ថ្ងៃ រៀងៗខ្លួន ចាប់ពីខែឧសភារហូតដល់ដំណាច់ឆ្នាំនេះ៕

 

ប្រតិកម្មទៅវិញ