ទិដ្ឋភាពនៃការធ្លាក់យន្តហោះ MH17 នៅអ៊ុយក្រែន(រូបថត៖ AFP) |
ការជំនុំជម្រះបានប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពសន្តិសុខត្រូវបានរឹតបន្តឹងនិងមានវត្តមានរបស់សាច់ញាតិជនរងគ្រោះ មេធាវីនិងអ្នកយកព័ត៌មានផងដែរ ។ យោងតាមរដ្ឋអាជ្ញាបានឲ្យដឹងថា ប្រសិនបើត្រូវបានកាត់ទោស មុខសញ្ញាទាំង៤រូបនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
ប៉ុន្តែជនសង្ស័យទាំង ៤ នាក់ រួមមាន ជនជាតិរុស្ស៊ី ៣ នាក់និងអ៊ុយក្រែនម្នាក់ មានអវត្តមាននៅឯសវនាការជំនុំជម្រះនេះ ពីព្រោះរុស្ស៊ីមិនយល់ព្រមធ្វើបត្យាប័នពលរដ្ឋខ្លួន ហើយបានចោទសួរអំពីភាពស្របច្បាប់នៃការស៊ើបអង្កេតអន្តរជាតិ និងលក្ខណៈឯករាជ្យនៃតុលាការផងដែរ៕