ប្រទេសស្រីលង្កាហាមឃាត់ក្រុមជ្រុលនិយមប្រតិបត្តិការនៅក្នុងទឹកដីប្រទេសនេះ |
សេចក្តីជូនដំណឹងនេះបានឲ្យដឹងថា យោងតាមបទបញ្ញត្តិស្តីពីការប្រកាសស្ថានភាពអាសន្ន លោក Maithripala Sirisena បានចាត់វិធានការនានាសំដៅបញ្ចូល ក្រុម NTJ និង ក្រុម Jamathei Millathu Ibraheem (JMI) ទៅក្នុងបញ្ជីអង្គការដែលត្រូវបានហាមឃាត់ធ្វើសកម្មភាពនៅក្នុងប្រទេសស្រីលង្កា។ គួរបញ្ចាក់ថានាថ្ងៃទី ២៣ ខែមេសា លោក Sirisena បានប្រកាសស្ថានភាពអាសន្នជាតិដើម្បីចាប់ខ្លួនភេរវករដែលសង្ស័យឈរពីក្រោយខ្នងនៃការវាយប្រហារជាបន្តបន្ទាប់ដូចពោលខាងលើសំដៅទៅព្រះវិហារនិងសណ្ឋាគារប្រណិតនៅប្រទេសស្រីលង្កា៕