ប្រទេសស៊ីរី- មនុស្សជាច្រើននាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុង Raqqa

Chia sẻ
(VOVWORLD) -  នាថ្ងៃទី ៩ ខែមេសា ការបំផ្ទុះគ្រាប់បែកស្ទួនគ្នាចំនួន ២ បានកើតឡើងនៅទីក្រុង Raqqa ភាគខាងជើងប្រទេសស៊ីរី ដែលបណ្តាលឲ្យមនុស្សចំនួន ១៣ នាក់ត្រូវបានស្លាប់។
ប្រទេសស៊ីរី- មនុស្សជាច្រើននាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុង Raqqa - ảnh 1 ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែកនៅទីក្រុង Raqqa ប្រទេសស៊ីរី

ការវាយប្រហារដោយគ្រាប់បែកដូចពោលខាងលើបានកើតឡើងនៅជិតបន្ទាយទាហាននៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាក្រុមប្រដាប់អាវុធដឹកនាំដោយជនជាតិ Kurd ក្រោមការគាំទ្ររបស់អាមេរិកនៅស៊ីរី។ យោងតាមអង្គការឃ្លាំមើលសិទិ្ធមនុស្សស៊ីរី (SOHR) បានឲ្យងដឹងថា មានរថយន្តផ្ទុកគ្រាប់បែកមួយនិងគ្រឿងផ្ទុះមួយបានផ្ទុះឡើងនៅតាមផ្លូវមួយដែលមានមនុស្សច្រើនកុះករនៅទីក្រុង Raqqa ហើយបណ្តាលឲ្យប្រជាជនស៊ីវិលចំនួន ៩ នាក់និងខ្មាន់កាំភ្លើងចំនួន ៤ នាក់របស់ SDF ត្រូវបានស្លាប់។ គួរបញ្ជាក់ថា ទីក្រុង Raqqa ធ្លាប់ជា     ទីតាំងរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ហើយចាប់ពីឆ្នាំ២០១៧ ទីក្រុងនេះបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ SDF ។ បច្ចុប្បន្ននេះ គ្មានអង្គការណាមួយទទួលយកការវាយប្រហារដោយគ្រាប់បែកនោះទេ៕

ប្រតិកម្មទៅវិញ