អាស្រ័យហេតុនេះ ប្រទេសនានាបានយល់ព្រមបង្កើតស្ថាប័នចរចាអន្តររដ្ឋាភិបាល (INB) ដែលទទួលខុសត្រូវលើការព្រាងនិងការចរចាលើ "សន្ធិសញ្ញា"មួយ របស់អង្គការសុខភាពពិភពលោកឬ អនុសញ្ញាប្រភេទផ្សេងទៀតស្តីពីការការពារ ការត្រៀមរៀបចំ និងការឆ្លើយតបនឹងជំងឺរាតត្បាត។ ទីភ្នាក់ងារនេះត្រូវបាន រំពឹងថានឹងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួនមុនថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ ដើម្បីបោះឆ្នោតជ្រើសរើសសហប្រធានពីររូប និងអនុប្រធានបួនរូប។ បន្ទាប់មក INB នឹងចាប់ផ្តើមកំណត់កត្តាជាមូលដ្ឋាននៃអនុសញ្ញាអន្តរជាតិនេះ ដែលរួមមានបញ្ហាដូចជាការចែករំ លែក ទិន្នន័យ ការកំណត់អត្តសញ្ញាណហ្សែន ក៏ដូចជាវ៉ាក់សាំង និងថ្នាំណាមួយដែលមានសក្តានុពល និងបញ្ចប់សេចក្តីព្រាងនេះត្រឹមថ្ងៃទី ១ ខែសីហា ឆ្នាំក្រោយ។ INB នឹងបង្ហាញរបាយការណ៍វឌ្ឍនភាពស្តីពីការចរចានិងសេចក្តីព្រាងនៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតសុខភាពពិភពលោក (WHA) ក្នុងឆ្នាំ ២០២៣ ហើយបញ្ជូនលទ្ធផលចុងក្រោយស្តីពីការអនុម័តសន្ធិសញ្ញា ឬឧបករណ៍ផ្សេងទៀតសម្រាប់ធ្វើការពិចារណានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ WHA ២០២៤៕