ក្រុមបាតុករប្រមូលផ្តុំនៅទីក្រុង Khartoum ប្រទេសស៊ូដង់កាលពីថ្ងៃទី ១៣ ខែកក្កដាឆ្នាំ២០១៩ |
យោងតាមលោក Mohamed Hacen Lebatt បេសកជនពិសេសនៃសហភាពអាហ្វ្រិកបានឱ្យដឹងថា ដំបូងឡើយ កិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៣ ខែកក្កដា នៅសណ្ឋាគារ Corinthia រដ្ឋធានី Khartoum ។ ក៏ប៉ុន្តែ សម្ព័ន្ធភាពគណបក្សប្រឆាំងមានបំណងចង់ព្យាពេលបដើម្បីការពិគ្រោះយោបល់យ៉ាងស៊ីជម្រៅថែមទៀត ដូច្នេះហើយភាគីទាំងពីរបានសម្រេចផ្អាកកិច្ចប្រជុំនេះដល់ ថ្ងៃទី ១៤ ខែកក្កដាផងដែរ៕