ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy (រូបថត៖ TTXVN) |
នេះគឺជាសម័យប្រជុំជាសាធារណៈលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលប្រទេស វៀតណាមជាប្រធានប្តូរវេន។ ក្នុងសម័យប្រជុំនេះ តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនិងជាប្រធានខុទ្ធកាល័យ UNOWAS លោក Mohamed Ibn Chambas បានថ្លែងរបាយការណ៍ស្តីពីស្ថានភាពនិងសកម្មភាពរបស់ UNOWAS ក្នុងតំបន់ក្នុងរយៈពេល ៦ ខែកន្លងមក ក៏ដូចជាបានឡើកឡើងអនុសាសន៍នានាផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានប្រតិភូបេសកកម្មពិសេសវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្នុងខែមករាឆ្នាំ ២០២០ បានថ្លែងមតិក្នុងនាមជាតំណាងប្រទេសជាតិ ដោយវាយតម្លៃខ្ពស់ចំពោះការងាររបស់ UNOWAS ក្នុងរយៈពេលកន្លងមក ព្រមទាំងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមរបស់ស្ថាប័ននេះផងដែរ។ វៀតណាមបានស្នើរឲ្យបណ្តាប្រទេសនិងអង្គការក្នុងតំបន់ដូចជាក្រុម G5 Sahel បន្តកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការប្រឆាំងនឹងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ព្រមទាំងអនុវត្តរាល់ដំណោះស្រាយដើម្បីជំរុញការអភិវឌ្ឍន៍និងដោះស្រាយដល់ឬសគល់នៃអស្ថិរភាព រួមមានផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះស្ថានភាពសន្តិសុខក្នុងតំបន់ផងដែរ៕