នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP) |
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានក្រើនរំលឹកប្រជាជន គួរតែនឹងនរចិត្ត កុំតក់ស្លុតនិងកុំបារម្ភអោយសោះ ព្រោះរដ្ឋាភិបាលបានត្រៀមជាស្រេច សម្រាប់គ្រប់ស្ថានភាពនៃការរាតត្បាតនេះ។ ភស្ដុ តាងគឺថា ទោះបីមានអ្នកឆ្លង Covid-19 ចំនួន ៣០នាក់ក៏ដោយ ប៉ុន្តែយើងបានព្យាបាលជាសះស្បើយសម្រាប់មនុស្ស ១៦ នាក់ ក្នុងនោះមានអ្នកជំងឺមកពីទីក្រុង Wuhan (ប្រទេសចិន) ផងដែរ។
លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រឆាំងនឹងសត្រូវអញ្ចឹង។ រដ្ឋាភិបាលតែងតែក្តាប់ជាប់គ្រប់ស្ថានការណ៍ជាបន្ទាន់ ដោយមានផែនការនិងសេណារីយ៉ូសកម្ម ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលមូលដ្ឋាន ជាមួយគណៈកម្មា ធិការជាតិដឹកនាំការបង្ការ ប្រយុទ្ធនឹងការរាតត្បាត ពោលគឺ ត្រៀមជាស្រេច លះបង់ប្រយោជន៍សេដ្ឋកិច្ច ដើម្បីការពារសុខភាពប្រជាជនបានល្អបំផុត។ សូមជម្រាបថា ប្រទេសវៀតណាមមានគ្រប់សមត្ថភាព គ្រប់ប្រភពធនធាន ស្មារតីមោះមុតនិងបទពិសោធន៍ក្នុងការគ្រប់គ្រងជំងឺ ដោយអះអាងថា សុខភាពរបស់ប្រជាជនគឺសំខាន់បំផុត”។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP) |
លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំអោយក្រសួង ស្ថាប័ននានា ត្រូវរៀបចំផែនការឱ្យបានល្អដើម្បីធានាថា ក្នុងកាលៈទេសៈណា ក៏អាចចាត់ចែងបានដែរ។ ម្យ៉ាងវិញទៀត ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ត្រូវផ្តល់ព័ត៌មានឱ្យទាន់ពេលវេលា តម្លាភាពនិងត្រឹមត្រូវ។ ទន្ទឹមជាមួយគ្នានោះ ចាត់ការអោយបានជាដាច់ខាត នូវព័ត៌មានមិនពិតនិងការបំភាន់បង្កឱ្យមានផលវិបាកដល់សង្គម។ ជាពិសេស ត្រូវធានាបាននូវទំនិញប្រើប្រាស់ចាំបាច់ ក្នុងនោះផ្តោតសំខាន់លើចំណីអាហារ ថ្នាំសង្កូវនិងមធ្យោបាយផ្សេងៗទៀត ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ប្រជាជន។
លោកនាយករដ្ឋមន្រ្តីក៏បានយល់ព្រមតាមសំណើរបស់គណៈកម្មាធិការជាតិដឹកនាំការបង្ការ និងប្រយុទ្ធជាមួយជំងឺរាតត្បាត ស្តីពីការមិនរៀបចំការប្រជុំ ដែលមិនចាំបាច់។ យល់ព្រមតាមសំណើរបស់ក្រសួងសុខាភិបាល ក្នុងការអនុញ្ញាតិឱ្យចេញ សម្រេចចិត្តដើម្បីកំណត់ការផ្តល់អាជ្ញាប័ណ្ណនាំចេញសម្រាប់ម៉ាសវេជ្ជសាស្រ្ត ក្នុងដំណើការប្រយុទ្ធប្រឆាំងនឹងជំងឺ។ ទាក់ទងនឹងសន្និសីទការបរទេសសំខាន់ៗ លោកនាយករដ្ឋមន្រ្តីបានចាត់ឱ្យក្រសួងការបរទេសពិចារណានិងរាយការណ៍ជម្រាបជូននាយករដ្ឋមន្រ្តី៕