ប្រទេសវៀតណាមមានមជ្ឈមណ្ឌលទិន្នន័យសម្រេចបានស្តង់ដារពិភពលោក (រូបថត៖ vov.vn) |
មជ្ឈមណ្ឌល Viettel IDC ត្រូវឆ្លងកាត់ដំណើរការវាយតម្លៃលើសំណើជាង ២,៦០០ រួមមានសំណើរទាក់ទងនឹងទូរគមនាគមន៍ អគ្គិសនី ស្ថាបត្យកម្ម មេកានិចជាដើម។ ដោយទទួលបាន វិញ្ញាបនប័ត្រនេះ Viettel IDC បានក្លាយទៅជាក្រុមហ៊ុនផ្តល់សេវាដំបូងជាផ្លូវការនិងតែមួយគត់នៅវៀតណាមត្រូវបានវាយតម្លៃនិងទទួលវិញ្ញាបនប័ត្រនៃការសម្រេចស្តង់ដារស្តីពីការអនុវត្តនិងប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យ។ ប្រការនេះមានន័យថាប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច (៥/១១) នៅបណ្តាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ដែលមានមជ្ឈមណ្ឌលទិន្នន័យសម្រេចបានស្តង់ដាររបស់ពិភព លោក៕