អ្នកជំងឺជាភេទបុរស អាយុ ៣០ ឆ្នាំដែលជាកម្មករ នៅ Minh Quang ស្រុក Tam Dao ខេត្ត Vinh Phuc។ អ្នកជំងឺនេះ គឺជាមនុស្សម្នាក់ក្នុងចំណោម ៨ នាក់ដែល បានត្រឡប់មកពីទីក្រុង វូហាន (Wuhan - ប្រទេសចិន) ក្នុងជើងហោះហើរតែមួយដែលក្នុងហនោះបានកំណត់មនុស្សចំនួន៤នាក់ ដែលបានឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី។ នេះគឺជាករណីនៃជួបប្រាស្រ័យជាមួយនឹងករណីដែលមានហានិភ័យខ្ពស់។ នាបច្ចុប្បន្ន អ្នកជម្ងឺកំពុងត្រូវបានព្យាបាលដោយដាក់ដាច់ដោយឡែកនៅមន្ទីរពេទ្យត្រូពិកមជ្ឈិម Dong Anh ហើយកំពុងស្ថិតក្នុងអាការៈស្ថេរភាពផងដែរ៕