ប្រទេសវៀតណាមប្តេជ្ញារក្សាសមិទ្ធិផលនៃការបង្ការនិងប្រយុទ្ធប្រឆាំងកូវីដ ១៩

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២៥ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនា យករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ បានធ្វើជាអធិបតីនៃកិច្ចប្រជុំអចិន្រ្តៃយ៍គណៈ កម្មាធិការជាតិស្តីពីការអនុវត្តវិធានការណ៍បង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក្នុងដំណាក់កាលបច្ចុប្បន្ន។ 
ប្រទេសវៀតណាមប្តេជ្ញារក្សាសមិទ្ធិផលនៃការបង្ការនិងប្រយុទ្ធប្រឆាំងកូវីដ ១៩ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖  VGP)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧប នាយករដ្ឋមន្រ្តី Vu Duc Dam បានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេលជិតមួយឆ្នាំ ដែលកងកម្លាំងទាំងអស់បានចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ វៀត ណាមទទួលបានលទ្ធផលដំបូង ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ ថ្វីត្បិតដូច្នេះក៏ដោយ ជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺ កូវីដ ១៩ នៅតាមប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសការលេចចេញនូវទម្រង់វីរុសថ្មីនោះ លោកឧបនាយករដ្ឋមន្រ្តី តម្រូវឲ្យមានការ ប្តេជ្ញាចិត្ត ដើម្បីរក្សាឲ្យបានសមិទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺដើម្បីប្រជាជនគ្រប់រូបទទួលបានបុណ្យ តេតប្រពៃណីប្រកបដោយភាពកក់ក្តៅនិងមានមានសុវត្ថិភាពបំផុត។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យបង្កើនគ្រប់វិធានការបង្ការនិងទប់ស្កាត់ការរាតត្បាត ដែលត្រូវបានដាក់ពង្រាយនិងអនុវត្តនាពេលកន្លង មក។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងការត្រួតពិនិត្យតាមផ្លូវគោក។ ហើយកងកម្លាំងការពារព្រំដែន នគរ បាលព្រំដែន អាជ្ញាធរមូលដ្ឋាននិងប្រជាជននៅតំបន់ព្រំដែន ត្រូវលើកកម្ពស់តួនាទីនិងទំនួលខុសត្រូវរបស់ខ្លួន ក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីការការពារនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាដាច់ខាត៕

ប្រតិកម្មទៅវិញ