ស្តង់ទំនិញមួយរបស់វៀតណាមនៅក្នុងពិព័រណ៍ CAEXPO ឆ្នាំ២០២០ |
ព្រឹត្តិការណ៍នេះមានការចូលរួមរបស់អង្គភាពអាជីវកម្មចិន រួមទាំងសាខានិងភ្នាក់ងារជាច្រើនដែលត្រូវបានអង្គភាពអាជីវកម្មនៃបណ្តាប្រទេសសមាជិកអាស៊ានផ្ទេរសិទ្ធិ ក្នុងនោះមានវៀតណាមផងដែរ។
ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ានក្នុងនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងសុន្ទរកថាតាមវីដេអូនៅក្នុងពិធីបើកពិព័រណ៍នេះផងដែរ។
គួរបញ្ជាក់ថាពិព័រណ៌ឆ្នាំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញនិងផ្សាយផ្ទាល់ចាប់ពីថ្ងៃទី ២៧ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា។ កន្លែងដាក់ស្តង់ទំនិញរបស់សហគ្រាសវៀតណាមមានទំហំជាង ២០០០ ម៉ែត្រក្រឡាដោយមានការចូលរួមពីសហគ្រាសជិត ៨០ ដែលតាំងលក់មុខទំនិញមានភាពប្រកួតប្រជែងនិងអភិវឌ្ឍន៍ទីផ្សារនាំចេញនៅប្រទេសចិននិងអាស៊ានផងដែរ៕