ប្រទេសលីបង់ - អ៊ីស្រាអែល បានឯកភាពចរចាគ្នាលើបញ្ហាជម្លោះព្រំដែន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១ ខែតុលា ប្រធានរដ្ឋសភាលីបង់លោក Nabih Berri បានឲ្យដឹងថា ប្រទេសនេះ និងអ៊ីស្រាអែល បានឯកភាពគ្នាលើក្របខ័ណ្ឌចរចាមួយ ដែលសំដៅ បញ្ចប់ជម្លោះព្រំដែនរាប់ទសវត្សកន្លងទៅរវាងប្រទេសទាំងពីរដែលធ្លាប់ ស្ថិតក្នុងសង្គ្រាមនៅឡើយ។
ប្រទេសលីបង់ - អ៊ីស្រាអែល បានឯកភាពចរចាគ្នាលើបញ្ហាជម្លោះព្រំដែន - ảnh 1 ប្រធានរដ្ឋសភាលីបង់លោក Nabih Berri  (រូបថត៖ Bilal Hussein/AP)

ថ្លែងនៅក្នុងសន្និសីទកាសែត លោក Berri បានជូនដំណឹងថាការចរចារនឹងត្រូវធ្វើឡើងនៅតាមព្រំដែន Naqoura ភាគខាងត្បូងប្រទេសលីបង់ ក្រោមការជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ ហើយសហរដ្ឋអាមេរិកនឹងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយទៀតឱ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។ យោងតាមលោក Berri កងទ័ពនឹងដឹកនាំគណៈប្រតិភូលីបង់តែម្តង។

នាថ្ងៃដដែលរដ្ឋ  មន្ត្រីថាមពលអ៊ីស្រា អែល លោក Yuval Steinitz ក៏បានជូនដំណឹងថាប្រទេសនេះនិងលីបង់ នឹងរៀបចំការចរចារមួយដែលអាមេរិកធ្វើជាប្រទេសសម្របសម្រួល ដើម្បីបញ្ចប់ជម្លោះព្រំដែនសមុទ្រផងដែរ។ បើយោងតាមលោក Steinitz វិញ បានឲ្យដឹងថាកិច្ចចរចារនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងបន្ទាប់ពីពិធីបុណ្យឈប់សម្រាករបស់ជនជាតិជ្វីហ្វ Sukkot ដែល បញ្ចប់នៅថ្ងៃទី ៩ ខែតុលាខាងមុខនេះ៕

ប្រតិកម្មទៅវិញ