រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (ប្រភព៖ AFP / VNA) |
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីអ្នកការទូតប៊ុលហ្គារី លោក Nickolay Mladenov បានជូនដំណឹងដល់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថា លោកមិនអាចទទួលតំណែងជាបេសកជនពិសេសលីប៊ីបានទេនៅឆ្នាំក្រោយ។
មុននោះលោក Mladenov ត្រូវបានតែងតាំងតំណែងនេះដើម្បីជំនួសបេសកជនពិសេស Ghassan Salame ដែលនឹងលាលែងពីតំណែងនៅខែមីនាឆ្នាំ ២០២១ ខាងមុខនេះ ដោយសារហេតុផលសុខភាព។ ទោះជាយ៉ាងណាក៏ដោយ លោក Mladenov បានឲ្យដឹងថាបន្ទាប់ពីបញ្ចប់អាណត្តិរបស់លោកក្នុងនាមជាបេសកជនពិសេសនៅអង្គការសហប្រជាជាតិទទួលបន្ទុកសន្តិភាព មជ្ឈឹមបូព៌ានៅថ្ងៃទី ៣១ ខែធ្នូខាងមុខនេះ លោកនឹងមិនធ្វើការនៅអង្គការសហប្រជាជាតិទៀតទេ «ដោយសារហេតុផលផ្ទាល់ខ្លួននិងគ្រួសារ»៕