ប្រទេសរុស្ស៊ីដាក់បន្ថែមបុគ្គលអូស្ត្រាលីចំនួន ៣៩ នាក់ទៅក្នុងបញ្ជីហាមឃាត់ការឆ្លងដែន

Chia sẻ
(VOVWORLD) - ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី ២១ ខែកក្កដា បានប្រកាសពីការដាក់បន្ថែមតំណាងអង្គភាពអាជីវកម្មការពារជាតិ និងសេវាកម្មសន្តិសុខអូស្ត្រាលីទៅក្នុងបញ្ជី ហាមឃាត់ការឆ្លងដែន ជាកាយវិការឆ្លើយតបទៅនឹងក្រមច្បាប់ស្តីពីទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូដែលត្រូវបានទីក្រុងកង់បេរ៉ាអនុម័ត។

សូមគូសបញ្ជាក់ថា កាលពីដើមខែកក្កដា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសថា ប្រទេសខ្លួន នឹងពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដែលនឹងបន្ថែមទណ្ឌកម្ម និងការហាមឃាត់ការធ្វើដំណើរលើបុគ្គលចំនួន ១៦រួមទាំងរដ្ឋមន្ត្រី និងមន្ត្រីរដ្ឋការរុស្ស៊ី ដែលនាំឱ្យចំនួនពលរដ្ឋរុស្ស៊ីសរុបដែលត្រូវបានទណ្ឌកម្មដោយទីក្រុងកង់បេរ៉ា ដល់ ៨៤៣ នាក់។ ក្រៅពីនោះ អូស្ត្រាលីក៏បានហាមឃាត់ការនាំចូលមាសពីរុស្ស៊ី ផងដែរ៕

ប្រតិកម្មទៅវិញ