ប្រទេសរុស្ស៊ី ចោទប្រកាន់ប្រទេសទួរគីពីបទមិនគោរពកិច្ចព្រមព្រៀងស្តីពីប្រទេសស៊ីរី

Chia sẻ
(VOVWORLD) -  នាថ្ងៃទី ៤ ខែមីនាទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិរុស៊្សី ដោយចោទប្រកាន់ទួរគីដោយមិនអនុវត្តរាមកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចព្រមព្រៀ។
ប្រទេសរុស្ស៊ី ចោទប្រកាន់ប្រទេសទួរគីពីបទមិនគោរពកិច្ចព្រមព្រៀងស្តីពីប្រទេសស៊ីរី - ảnh 1 ទាហានទួរគីត្រូវបានគេដាក់ពង្រាយនៅក្នុងភូមិ al-Nayrab (រូបថត៖  AFP/TTXVN)

នាថ្ងៃទី ៤ ខែមីនាទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិរុស៊្សី ដោយចោទប្រកាន់ទួរគីដោយមិនអនុវត្តរាមកាតព្វ កិច្ចរបស់ខ្លួនតាមកិច្ចព្រមព្រៀង សំដៅបង្កើតតំបន់គ្មានយោធានៅខេត្ត Idlib ភាគ ពាយព្យនៃប្រទេសស៊ីរី ដែលជំនួសសកម្មភាពនោះវិញគឺបែជាគាំទ្រដល់ក្រុមឧទ្ទាមនានាផងដែរ។

យោងតាមភាគីរុស្ស៊ីបានឲ្យដឹងថា មូលដ្ឋានរឹងមាំរបស់"ពួកភេរវករ" បានរួមបញ្ចូលគ្នាជាមួយមូលដ្ឋានប្រយុទ្ធរបស់ទួរគីនៅតំបន់ Idlib ដែលនាំឱ្យមានការវាយប្រហារដែលកើតមានឡើងជារៀងរាល់ថ្ងៃ សំដៅទៅលើមូលដ្ឋានកងទ័ពជើងអាកាស Hmeimim របស់ប្រទេសរុស្ស៊ីនៅប្រទេសស៊ីរី។ នាបច្ចុប្បន្ននេះ ទូរគីមិនទាន់ធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់ទាំងនេះរបស់ប្រទេសរុស្ស៊ីនៅឡើយទេ៕

 

ប្រតិកម្មទៅវិញ