ទាហានយាមនៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា (រូបថត៖ THX/TTXVN) |
បញ្ជាបម្រាមគោចរ ក៏ត្រូវបានអូស បន្លាយចាប់ពីម៉ោង ៨ យប់ថ្ងៃមុននោះ រហូតដល់ម៉ោង ៤ ៖ ០០ ព្រឹកនាព្រឹកថ្ងៃបន្ទាប់នេះដែរ។ សភាពការណ៍នៃការអនុវត្តច្បាប់អាជ្ញាសឹក ចូលជាធរមានរហូតដល់ពេកដែលមានការ ជូនដំណឹងបន្តទៀត។
អាជ្ញាធរមានសមត្ថកិច្ចក៏បានដាក់ចេញសេចក្តីប្រកាសស្រដៀងគ្នានេះ នៅក្នុងទីរួមស្រុកនៅភាគខាងត្បូងនៃតំបន់ Ayeyarwaddy ផងដែរ។
ទង្វើរដូចពោលខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលមានបាតុកម្ម នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឈានចូលដល់ថ្ងៃទី ៣ ជាប់ៗគ្នា បន្ទាប់ពីប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint និងទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃគណបក្សសម្ព័ន្ធដើម្បីប្រជា ធិបតេយ្យ ដែលកំពុងកាន់អំណាចត្រូវបានចាប់ខ្លួន៕