ប្រទេសមួយចំនួនប្រកាសជម្លៀសពលរដ្ឋចេញពីប្រទេសនីហ្សេ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១ សីហា ប្រទេសអឺរ៉ុបជាច្រើនបានប្រកាសអំពីការជម្លៀសពលរដ្ឋចេញពីប្រទេសនីហ្សេ ដោយសាររដ្ឋប្រហារនៅ ប្រទេសអាហ្វ្រិកខាងលិចនេះ។
ប្រទេសមួយចំនួនប្រកាសជម្លៀសពលរដ្ឋចេញពីប្រទេសនីហ្សេ - ảnh 1កងកម្លាំងសន្តិសុខនីហ្សេ។ ប្រភព៖ Reuters

នៅព្រឹកព្រលឹមថ្ងៃទី២ សីហាកងទ័ពបារាំងបានសម្រេចរួចរាល់ជើងហោះហើរលើកដំបូងដើម្បីនាំពលរដ្ឋបារាំង និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតដូចជា អ៊ីតាលី បែលហ្ស៊ិក លុចសំបួ អាល្លឺម៉ង់ និងដាណឺម៉ាក ចាកចេញពីទីក្រុង Niamey រដ្ឋធានី Niger ចុះចតនៅទីក្រុងប៉ារីស។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន បារាំងមិនទាន់មានគម្រោងដកកងទ័ពរបស់ខ្លួនចំនួន ១ ៥០០នាក់ ដែលឈរជើងនៅនីហ្សេឡើយ។ មុននេះ អេស្បាញ និងអ៊ីតាលីបានប្រកាសថា កំពុងរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋវិលត្រឡប់មកប្រទេសវិញ។  បច្ចុប្បន្ន ការដែលកងកម្លាំងរដ្ឋប្រហារយោធាបានបិទដែនអាកាសនីហ្សេ កំពុងបង្កការលំបាកដល់ពលរដ្ឋបារាំង និងអឺរ៉ុបក្នុងការចាកចេញពីប្រទេសនេះ។

ទន្ទឹមនឹងនេះដែរ សហភាពអឺរ៉ុប (EU) នាថ្ងៃដដែលបានឲ្យដឹងថា មិនទាន់មានគម្រោងជម្លៀសបុគ្គលិកជាផ្លូវការនៅនីហ្សេឡើយ ប៉ុន្តែមនុស្សទាំងនេះអាចធ្វើមាតុភូមិនិវត្តន៍ប្រសិនបើមានតម្រូវការផងដែរ។

រដ្ឋាភិបាលអាមេរិកក៏បានអះអាងផងដែរថាមិនទាន់មានគម្រោងជម្លៀសពលរដ្ឋចេញពីប្រទេស នីហ្សេនៅពេលនេះឡើយ៕

ប្រតិកម្មទៅវិញ