ប្រទេសនូវែលសេឡង់ ប្រកាសផ្តល់ជំនួយថវិកាបន្ទាន់ចំនួន ១៧០,០០០ NZD$ ដើម្បីជួយតំបន់ភាគកណ្តាលវៀតណាមឱ្យជំនះលើផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ

Chia sẻ
(VOVWORLD) - ស្ថានទូតនូវែលសេឡង់ប្រចាំនៅវៀតណាម បានប្រកាសផ្តល់ជំនួយថវិកាជាបន្ទាន់ចំនួន ១៧០,០០០ (ដុល្លារនូវែលសេឡង់) សម្រាប់ ប្រជាជននៅបណ្តាតំបន់នៃភាគកណ្តាលប្រទេសវៀតណាម ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនិងការបាក់ស្រុតដីក្នុងខែតុលាកន្លងមកនេះ។
ប្រទេសនូវែលសេឡង់ ប្រកាសផ្តល់ជំនួយថវិកាបន្ទាន់ចំនួន ១៧០,០០០ NZD$ ដើម្បីជួយតំបន់ភាគកណ្តាលវៀតណាមឱ្យជំនះលើផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ - ảnh 1 ទឹកជំនន់នៅតាមតំបន់នៃភាគបណ្តាវៀតណាម បានបង្កការខូចខាតយ៉ាងខ្លាំងដល់អាយុជីវិតប្រជាជននិងទ្រព្យសម្បត្តិ - (ប្រភព: nhandan.com.vn)

កញ្ចប់ជំនួយថវិកាសង្គ្រោះបន្ទាន់រួមមានទឹកប្រាក់ចំនួន ១៥០,០០០ ដុល្លារនូវែលសេឡង់ តាមរយៈអង្គការ UNICEF និងទឹកប្រាក់ចំនួន ២០.០០០ ដុល្លារនូវែលសេឡង់បន្ថែមទៀតសម្រាប់មូលនិធិទប់ទល់គ្រោះមហន្តរាយធម្មជាតិរបស់អង្គការ World Vision។ ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម លោកស្រី Wendy Matthews បានមានប្រសាសន៍ថា “យើងខ្ញុំសូមចូលរួមរំលែកទុក្ខដោយសមានចិត្ត ជូនដល់សហគមន៍និងគ្រួសារជនរងគ្រោះដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងការបាក់ស្រុតដីយ៉ាងធ្ងន់ធ្ងរនាពេលថ្មីៗនេះ។ កញ្ចប់ជំនួយឧបត្ថម្ភរបស់យើងខ្ញុំនឹងផ្តល់គ្រឿងឧបភោគបរិភោគដ៏ចាំបាច់ដើម្បី ជួយដល់គ្រួសារនានាស្តារជីវភាពរស់នៅឡើងវិញផងដែរ។ នេះជាសក្ខីភាពនៃការប្តេជ្ញាចិត្តជាយូរអង្វែងរបស់នូវែលសេឡង់ក្នុងការជួយឧបត្ថម្ភដល់ប្រជាជន  វៀតណាម»៕

ប្រតិកម្មទៅវិញ