|
ប្រទេសនានាជួយឧបត្ថម្ភ Nepal ជំនះពុះពារលើផលវិការដោយការរញ្ជួយដី (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៦ មេសា មជ្ឈដ្ឋានមន្ត្រី Nepal បានអំពាវនាវឲ្យបណ្ដា ប្រទេសលើពិភពលោកជួយឧបត្ថម្ភប្រទេសនេះយ៉ាងឆាប់ៗដើម្បីជំនះពុះពារលើផល វិបាកដោយការរញ្ជួយដីដែលមានកំរិត ៧,៩ richter ដែលបានកើតមានឡើង នាថ្ងៃទី
២៥ មេសា។ មនុស្សចំនួនជិត ២ ពាន់នាក់ត្រូវស្លាប់និង ៥ ពាន់នាក់ទៀតរងរបួសក្នុង ការរញ្ជួយដីនេះ។ បណ្ដាប្រទេសជិតខាងដូចជាឥណ្ឌានិងចិនក៏ត្រូវបានរងឥទ្ធិពល ដោយគ្រោះធម្មជាតិនេះដែរ។ មជ្ឈដ្ឋានមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាបានឲ្យដឹងថា៖
មនុស្សចំនួន ៣៤ នាក់ត្រូវស្លាប់ដោយការរញ្ជួយដីនេះ។ រដ្ឋអំណាចតំបន់ស្វ័យ័ត
Tibet របស់ចិនបានទទួលស្គាល់ថា៖ មនុស្សចំនួន ១៧ នាក់ត្រូវស្លាប់និង ៥៣ នាក់ ទៀតរងរបួសនិង ១២០០ នាក់ត្រូវភៀសខ្លួន។ ការរញ្ជួយដីនេះបានបំផ្លិចបំផ្លាញផ្ទះ
ចំនួន ១ ពាន់ខ្នង់នៅទីនេះ។ ក្រោយពីប៉ុន្មានម៉ោងសោកនដ្ឋកម្មបានកើតមានឡើង ឥណ្ឌាបានបញ្ជូនក្រុមជួយសង្គ្រោះចំនួន ២ និងទំនិញចំនួន ១៥ តោនទៅកាន់
Nepal។ អង់គ្លេស បារាំង អាមេរិក ចិន សឹង្ហបុរី ប៉ាគីស្ថាន ក៏បានសន្យាជួយឧបត្ថម្ភ
Nepal ផងដែរ។ អាមេរិកបានប្រកាសនឹងបញ្ជូនប្រាក់ជំនួយចំនួន ១ លានដុល្លា អាមេរិកសំរាប់ប្រទេសនេះ។ នាថ្ងៃទី ២៦ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Tan Dung បានផ្ញើរសារទូរលេខរំលែកទុកដល់សម
ភាគី Nepal ៕