ប្រទេសនិងតំបន់ដែនដីចំនួន១៥បានចូលរួមការតាំងពិព័រណ៍អន្តរជាតិTelefilm២០១៦

Chia sẻ
(VOVworld)-ការតាំងពិព័រណ៍ភាពយន្តអន្តរជាតិនិងបច្ចេកវិទ្យាទូរទស្សន៍វៀតណាម - Telefilm ២០១៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥កក្កដាឆ្នាំ២០១៦
ប្រទេសនិងតំបន់ដែនដីចំនួន១៥បានចូលរួមការតាំងពិព័រណ៍អន្តរជាតិTelefilm២០១៦ - ảnh 1
(រូបថតៈ telefilm)

(VOVworld)-ការតាំងពិព័រណ៍ភាពយន្តអន្តរជាតិនិងបច្ចេកវិទ្យាទូរទស្សន៍វៀត
ណាម - Telefilm ២០១៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥កក្កដាឆ្នាំ
២០១៦នៅ ទីក្រុងហាណូយ។ នេះជាឱកាសដ៏អស្ចារ្យមួយសម្រាប់ស្ថានីយ៍ទូរ
ទស្សន៍ អង្គភាព ផលិតកម្មវិធីទូរទស្សន៍ អ្នកផ្គត់ផ្គងបច្ចេកទេសទូរទស្សន៍និង
បច្ចេកទេសផ្សាយពាណិជ្ជ កម្មទូរទស្សន៍មានឱកាសជួបប្រាស្រ័យអាជីវកម្ម
លក់ដូរនូវផលិតផលនិងសេវាកម្មថ្មីបំផុតរបស់ ខ្លួន។ Telefilm ២០១៦ ដោយ
មានស្តង់ទំនិញចំនួន៣៥០របស់២០០ អង្គភាពមកពី ប្រទេសនិងតំបន់ដែនដី
ចំនួន១៥ ក្នុងនោះប្រទេសភាគច្រើនដែលជាប្រទេសមានខឿន ភាពយន្តអភិវឌ្ឍ
ន៍ដូចជា អាមេរិក អាល្លឺម៉ង់ ឥណ្ឌា ចិន កូរ៉េខាងជើងនិងជប៉ុនជាដើម។ ចំពោះ
វៀតណាមវិញ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់របស់ស្ថានីយ៍
ទូរទស្សន៍ជាតិមួយចំនួននិងអង្គភាពមានកិត្យានុភាពអំពីបច្ចេកវិទ្យា ផលិតកម្ម
ភាព យន្តទូរទស្សន៍នាបច្ចុប្បន្ន។​ចំណុចលេចធ្លោបំផុត គឺក្នុងប្រខ័ណ្ឌនៃ Telefilm
 ២០១៦​បានប្រព្រឹត្តទៅនូវសិក្ខាសាលានិងជំនួបសន្ទនាជំនាញដោយមានការចូល
រួមរបស់ អ្នកជំនាញការជួរមុខលើវិស័យភាពយន្ត៕

ប្រតិកម្មទៅវិញ