ប្រទេសនិងតំបន់ដែនដីចំនួន ១៨ បានចូលរួមក្នុងការប្រកួតប្រជែងសិល្បៈតុបតែងផ្កាអន្តរជាតិ

Chia sẻ
(VOVWORLD) - ការតាំងពិព័រណ៍ និងការប្រកួតប្រជែងសិល្បៈតុបតែងផ្កាអន្តរជាតិ (World Flower Council Summit 2023) បានបើកនៅរសៀលថ្ងៃទី ១០ កញ្ញា នៅទីក្រុង Da Lat ខេត្ត Lam Dong។ 
ប្រទេសនិងតំបន់ដែនដីចំនួន ១៨ បានចូលរួមក្នុងការប្រកួតប្រជែងសិល្បៈតុបតែងផ្កាអន្តរជាតិ - ảnh 1លោក Efren Chatto ប្រធានសមាគមផ្កាពិភពលោក ប្រគល់វិញ្ញាបនបត្រដល់វិចិត្រករអន្តរជាតិចំនួន ៦ រូបដែលសម្តែងក្នុងពិធីបើកការប្រលងសិល្បៈតុបតែងផ្កាអន្តរជាតិ ឆ្នាំ ២០២៣ (រូបថត៖TTXVN)

កម្មវិធីនេះដោយសមាគមផ្កាពិភពលោក  (WFC) សហការជាមួយសាកលវិទ្យាល័យ Da Lat រៀបចំឡើង មានការចូលរួមពីប្រតិភូ និងសិប្បករចំនួន ២០០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន ១៨។ នេះជាព្រឹត្តិការណ៍លើកទី៣៧របស់សមាគមផ្កាពិភពលោក ប៉ុន្តែជាលើកដំបូងដែល បានប្រព្រឹត្តទៅនៅទីក្រុងផ្ការាប់ពាន់ Da Lat និងវៀតណាម។

បន្ទាប់ពីពិធីបើក អ្នករចនាផ្កាចំនួន ៦ មកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន ម៉ាកាវ (ចិន) ហុងកុង (ចិន) បានសម្តែងសិល្បៈតុបតែងផ្កានៅលើឆាក។ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី អ្នករចនាចំនួន ១៨ នាក់ ដែលតំណាងឲ្យប្រទេសនិងតំបន់ចំនួន ១៨   បន្តចូលរួមក្នុងប្រភេទសិល្បៈដោតផ្កានៅលើឆាក ដើម្បីណែនាំសិល្បៈតុបតែងផ្ការស្រស់ដ៏មានអត្ថន័យបំផុត។

ការប្រកួតសិល្បៈតុបតែងផ្កាអន្តរជាតិឆ្នាំ ២០២៣ បានប្រគល់រង្វាន់នៅរសៀលថ្ងៃទី ១១ ខែកញ្ញានេះ៕

ប្រតិកម្មទៅវិញ