ប្រទេសទាំងឡាយបង្កើនការជួយឧបត្ថម្ភប្រទេសអាហ្វិ្រកខាងលិចបង្ការប្រយុទ្ធប្រឆាំងអាសន្នរោគ

Chia sẻ
(VOVworld)-ចំពោះមុខគ្រោះអាសន្នមេរោគអ៊ីបូឡា
ដែលកំពុងរាតត្បាត​ គំរៀមកំហែង ទៅលើប្រទេស
ជាច្រើនលើពិភពលោក នាថ្ងៃទី៨សីហា អ្នកនាំពាក្យមជ្ឈមណ្ឌល

ប្រទេសទាំងឡាយបង្កើនការជួយឧបត្ថម្ភប្រទេសអាហ្វិ្រកខាងលិចបង្ការប្រយុទ្ធប្រឆាំងអាសន្នរោគ - ảnh 1
ប្រទេសទាំងឡាយបង្កើនការជួយឧបត្ថម្ភប្រទេសអាហ្វិ្រក
ខាងលិចបង្ការប្រយុទ្ធប្រឆាំងអាសន្នរោគ(រូបថតៈAFP/TTXVN )


(VOVworld)-ចំពោះមុខគ្រោះអាសន្នមេរោគអ៊ីបូឡាដែលកំពុងរាតត្បាត​ គំរៀម
កំហែង ទៅលើប្រទេសជាច្រើនលើពិភពលោក នាថ្ងៃទី៨សីហា អ្នកនាំពាក្យ
មជ្ឈមណ្ឌល ត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក បានឲ្យដឹងថា អាមេរិកបាន
បញ្ជូនមនុស្ស និងសំភារៈបរិក្ខា ទៅកាន់ប្រទេសនីហ្សេរីយ៉ា ដោយព្រួយប្រារម្ភ
ថា មេរោគនេះ នឹងរីករាលដាល។ រួមជាមួយនោះ រដ្ឋមន្រ្តីការបរទេសអង់គ្លេស
លោក Philip Hammond បានកោះហៅកិច្ចប្រជុំ១ សំដៅស្វែងរកវិធានការទប់
ទល់បន្ទាន់។ រហូត មកដល់ពេលនេះ ប្រទេសអង់គ្លេសបានរួមវិភាគទានជា
ទឹកប្រាក់ចំនួនជិត១១លានដុល្លារ អាមេរិក សម្រាប់តំបន់អាហ្វ្រិកខាងលិច
សំដៅបង្ការ ប្រយុទ្ធប្រឆំាងនិងអាសន្នរោគ ។ តាមគំរោង នាប៉ុន្មានថ្ងៃខាងមុខ
សហភាពអឺរ៉ុប EU នឹងដំឡើងបន្ទាប់ពិសោធន៍ចល័ត១នៅសៀរ៉ាឡេអូន។

        ក្នុងព្រឹត្តការណ៍ទាក់ទិន១ទៀត នាថ្ងៃដដែល ប្រធានាធិបតីនីហ្សេរីយ៉ា
លោក Goodluck Jonathan បានចេញផ្សាយស្ថានភាពបន្ទាន់លើទូទាំងប្រទេស
បន្ទាប់ពី មានមនុស្ស២នាក់ត្រូវស្លាប់ដោយអាសន្នរោគអ៊ីបូឡា៕

ប្រតិកម្មទៅវិញ