|
ក្រសួងការពារប្រទេសវៀតណាមបានរៀបចំរៃអង្គាសប្រាក់បានប្រមាណ៤ពាន់លានដុង។ (VOV) |
Vovworld-ដើម្បីជួយជ្រោមជ្រែងសេចក្តីអំពាវនាវរបស់គណៈប្រធានគណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក្រសួងផ្នែកមជ្ឈឹមនិងដំបន់ជាច្រើននៅទូទាំងប្រទេសវៀតណាមបន្តរៀបចំការរៃអង្គាសប្រាក់ជួយឧបត្ថម្ភប្រជាជន
បណ្ដាខេត្តភាគកណ្ដាលជំនះពុះពារលើផលវិបាកបណ្ដាលឡើងដោយខ្យល់ព្យុះ
Wutip ស្ថិរភាពជីវភាពរស់នៅនិងផលិតកម្មឡើងវិញយ៉ាងឆាប់ៗ។
នាព្រឹកថ្ងៃទី៤តុលា ក្រសួងការពារប្រទេសវៀតណាមបានរៀបចំរៃអង្គាសប្រាក់បានប្រមាណ៤ពាន់លានដុង។ ដូច្នេះក្នុងរយៈពេល២ថ្ងៃកន្លងមក គណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានទទួលប្រាក់ប្រមាណ២៩ពាន់
លានដុងជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាល។ ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Thien Nhan ប្រធានរណសិរ្សមាតុភូមិវៀតណាមបានវាយតំលៃខ្ពស់
ចំពោះទឹកចិត្តចែករំលែកបាយទឹកនិងខោអាវគ្រាអាសន្នរបស់ប្រជាជននៅទូទាំង
ប្រទេស។
“នាបច្ចុប្បន្នបណ្ដាខេត្តភាគកណ្ដាលមានផ្ទះជាង២២០ពាន់ខ្នងត្រូវខូចខាត មនុស្សជាង១លាន១សែននាក់គ្មានផ្ទះស្នាក់នៅ។ ការរួមចំណែកដូច្នេះគឺថ្លៃថ្លា
ណាស់។ យើងខ្ញុំសន្យាថាចំនួនប្រាក់នេះនឹងត្រូវបានប្រើប្រាស់យ៉ាងល្អបំផុត។ សូមថ្លែងអំណរគុណចំពោះប្រជាជននៅទូទាំងប្រទេសបានជួយជ្រោមជ្រែងជួយឧបត្ថម្ភជនរួមជាតិនៅបណ្ដាខេត្តភាគកណ្ដាល។”
ក្នុងពេលនោះសមាគមកាកបាតក្រហមខេត្ត Quang Binh បានចាត់បណ្ដា
ក្រុមទៅសាកសួរសុខទុក្ខជនរងរបួសដែលបានព្យាបាលនៅមន្ទីពេទ្យ គិលានុដ្ឋាន
និងជួយឧបត្ថម្ភគ្រួសារមានអ្នកត្រូវស្លាប់ចំនួនប្រាក់៣លានដុងក្នុងមួយគ្រួសារ។
លោក Cao Quang Canh ប្រធានសមាគមកាកបាតក្រហមខេត្ត Quang Binh បានឲ្យ
ដឹងថា ចំនួនប្រាក់និងអំណោយសរុបដែលសមាគមកាកបាតក្រហមខេត្ត Quang
Binh បានជួយឧបត្ថម្ភគិតមកដល់ឥឡូវនេះគឺ១៥០លានដុង។
“នាបច្ចុប្បន្ន យើងខ្ញុំបង្កើតក្រុមទប់ទល់បន្ទាន់របស់ខេត្តដើម្បីទៅវាយតំលៃស្ថានភាពការខូចខាត ជាសារវន្តគឺវាយតំលៃអំពីតម្រូវការទាក់ទិនដល់លក្ខណៈរស់នៅរបស់ដំបន់រងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយចំនួន។ ក្នុងនោះយកចិត្តទុកដាក់ជាពិសេសដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយជាដើម៕”