យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃកំពុងរង់ចាំនៅអាកាសយានដ្ឋាន Suvarnabhumi ទីក្រុងបាងកក កាលពីថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២០ (រូបថត៖ AFP/TTXVN) |
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រទេសថៃបានចាប់ផ្តើមបន្ធូរបន្ថយវិធានការណ៍រឹតត្បិតធ្វើ ដំណើរដោយ សារចំនួនករណីឆ្លងជំងឺថ្មីនៅប្រទេសនេះបានធ្លាក់ចុះនៅកម្រិតតិចជាង១០ករណីក្នុង១ថ្ងៃតែប៉ុណ្ណោះ។
នាថ្ងៃទី ១៧ ខែឧសភារដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហាងលក់ទំនិញបើកដំណើរការឡើងវិញ។ ប្រទេសថៃក៏នឹងកាត់បន្ថយរយៈពេល បម្រាមគោចរចាប់ពីម៉ោង ២២៖០០ ដល់ម៉ោង ៤៖០០ នៅព្រឹកបន្ទាប់។
មុននេះស្ថាប័នអាកាសចរណ៍ស៊ីវិលថៃបានដាក់បំរាមលើជើងហោះហើរអ្នកដំណើរអន្តរជាតិ រហូតដល់ចុងខែឧសភា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ផងដែរ៕