ប្រទេសថៃជួយសង្គ្រោះសមាជិកក្រុមបាល់ទាត់យុវវ័យ "Wild Boar" ៤ នាក់ បន្ថែមទៀត

Chia sẻ
(VOVWORLD) -សមាជិកទី ៨ នៃក្រុមបាល់ទាត់យុវវ័យ "Wild Boar" ដែលត្រូវជាប់គាំងក្នុងរូងភ្នំ Tham Luang ចំណុះខេត្ត Chiang Rai ប្រទេសថៃ ត្រូវបានជួយសង្គ្រោះប្រកបដោយជោគជ័យនាយប់ថ្ងៃទី ៩ កក្កដា។ 

ដូច្នេះក្នុងអំឡុងពេលជួយសង្គ្រោះជាលើកទីពីរនេះ ដែលបានប្រព្រឹត្តិទៅចាប់ពីម៉ោង ១១ ថ្ងៃទី ៩ កក្កដា មកដល់ ពេលនេះ កងកម្លាំងជួយសង្គ្រោះបានបញ្ជូនសមាជិកក្រុមបាល់ទាត់ ចំនួន ៤ នាក់ចេញមកក្រៅ។ មុននេះ សមាជិកក្រុមបាល់ទាទ់ចំនួន ៤ នាក់ត្រូវបានជួយសង្គ្រោះប្រកបដោយសុវត្ថិភាពក្នុងពេលជួយសង្គ្រោះជាលើកដំបូងដែរ។ នាបច្ចុប្បន្ន សុខភាពរបស់សមាជិកក្រុមបាល់ទាត់ទាំងនេះក៏ល្អ ហើយកំពុងត្រូវបានគ្រូពេទ្យទទួលបានការមើលថែយ៉ាងយ៉ាងហ្មត់ចត់។

ក្នុងសន្និសីទការសែតនាយប់ថ្ងៃដដែល មជ្ឈដ្ឋានសារព័ត៌មានបានឲ្យដឹងថា៖ នៅមានសមាជិកក្រុមបាល់ទាត់ចំនួន ៥ នាក់ទៀត ដែលជាប់គាំងក្នុងរូងភ្នំ ហើយអាចនឹងបានជួយសង្គ្រោះនាថ្ងៃទី ១០ កក្កដាផងដែរ៕

ប្រតិកម្មទៅវិញ