ប្រទេសថៃ៖ គណបក្សនយោបាយចំនួន ៨ ចុះហត្ថលេខាលើអនុស្សារណៈយោគ យល់គ្នាដើម្បីបង្កើតសម្ព័ន្ធភាពកាន់អំណាចដ៏មានសក្តានុពលបន្ទាប់ពីការបោះឆ្នោត

Chia sẻ
(VOVWORLD) - ប្រធានគណបក្ស Move Forward លោក Pita Limjaroenrat បានឲ្យដឹងថា ការដែលគណបក្សនយោបាយចំនួន ៨ ដែលស្រូបយក អាសនៈចំនួន ៣១៣ ក្នុងចំណោមអាសនៈសភាជាន់ទាបទាំង ៥០០ បានចូលរួម បង្កើតសម្ព័ន្ធភាពកាន់អំណាច បានឆ្លុះបញ្ចាំងពីអន្តរកាល ដែលនាំប្រទេសថៃត្រឡប់ ទៅរកប្រព័ន្ធប្រជាធិបតេយ្យសភាឡើងវិញ។ 
កាលពីរសៀលថ្ងៃទី ២២ ឧសភា តំណាងគណបក្សនយោបាយចំនួន ៨ ដែល ចូលរួមក្នុងរដ្ឋាភិបាលចម្រុះដ៏មានសក្តានុពលនៅប្រទេសថៃបានចុះហត្ថលេខាជាផ្លូវការលើអនុ
ស្សរណៈយោគយល់គ្នា ដើម្បីកំណត់ទិសដៅប្រតិបត្តិការរបស់រដ្ឋា ភិបាលដឹកនាំដោយគណបក្ស Move Forward បន្ទាប់ការបោះឆ្នោត។
ថ្លែងក្នុងពិធីចុះហត្ថលេខា ប្រធានគណបក្ស Move Forward លោក Pita Limjaroenrat បានឲ្យដឹងថា ការដែលគណបក្សនយោបាយចំនួន ៨ ដែលស្រូបយក អាសនៈចំនួន ៣១៣ ក្នុងចំណោមអាសនៈសភាជាន់ទាបទាំង ៥០០ បានចូលរួម បង្កើតសម្ព័ន្ធភាពកាន់អំណាច បានឆ្លុះបញ្ចាំងពីអន្តរកាល ដែលនាំប្រទេសថៃត្រឡប់ ទៅរកប្រព័ន្ធប្រជាធិបតេយ្យសភាឡើងវិញ។ លោក Pita ក៏បាននិយាយផងដែរថា មាត្រាក្នុងអនុស្សរណៈ
យោគយល់គ្នានេះនឹងមិនប៉ះពាល់ដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ឬអត្ថិភាពនៃព្រះរាជវង្សានុវង្សនៅប្រទេសថៃនោះទេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ អនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថ លេខានេះ មាន ២៣ ចំណុច ដែលកំណត់ទិសដៅប្រតិបត្តិការរបស់រដ្ឋាភិបាល ក្នុង នោះជំរុញការកែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ នគរបាល កងកម្លាំងប្រដាប់អាវុធ និងប្រព័ន្ធតុលាការ។ រដ្ឋាភិបាលថ្មីក៏នឹងដោះស្រាយគ្រោះពុករលួយ ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច ជួយទ្រទ្រង់សហគ្រាសខ្នាតតូចនិងមធ្យម បង្កើនប្រាក់ចំណូល និងសុខុ មាលភាពសង្គមសម្រាប់ប្រជាជនគ្រប់រូបផងដែរ៕

ប្រតិកម្មទៅវិញ