ប្រទេសជាសមាជិក EU ចំនួន ១៥ អំពាវនាវឱ្យជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

Chia sẻ
(VOVWORLD) - ប្រទេសសមាជិកចំនួន ១៥ របស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ២០ មិថុនា បានអំពាវនាវឱ្យប្លុកនេះបង្កើនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីធានាកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង និងឋានៈភូមិសាស្ត្រនយោបាយរបស់ប្លុកនេះនៅលើពិភពលោក។
ប្រទេសជាសមាជិក EU ចំនួន ១៥ អំពាវនាវឱ្យជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - ảnh 1ប្រភព៖ Reuters

ក្នុងសារលិខិតផ្ញើទៅកាន់ស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovskis នោះ បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការបរទេសរបស់ប្រទេសជាសមាជិកចំនួន ១៥ របស់ EU បានឲ្យដឹងថា ជម្លោះនៅអ៊ុយក្រែន និងជំងឺរាតត្បាតកូវីដ ១៩ បានសរឲ្យឃើញពីសារៈសំខាន់ក្នុងការកសាង ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព មានសមត្ថភាពសម្របខ្លួនខ្ពស់ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងពាណិជ្ជកម្មបើកទូលាយ។ ដូច្នេះហើយ បណ្ដារដ្ឋមន្ត្រីបានចាត់ទុកថា EU ចាំបាច់ត្រូវមានកម្លាំងចលករពាណិជ្ជកម្ម ព្រោះថាការងារធ្វើចំនួន ៧ កន្លែងក្នុងប្លុក គឺមានការងារធ្វើចំនួន ១ កន្លែងពឹងអាស្រ័យលើពាណិជ្ជកម្ម។

ក្នុងបរិបទដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) - ដែលជា FTA ទ្រង់ទ្រាយធំបំផុតនៅលើពិភពលោកបានចូលជាធរមាននាដើមឆ្នាំនេះ ក្រោយពីបានចុះហត្ថលេខានៅឆ្នាំ ២០២១ រដ្ឋមន្ត្រីប្រទេសទាំង ១៥ ខាងលើបានចាត់ទុកថា៖ កិច្ចព្រមព្រៀងនេះគឺជាការអំពាវនាវឱ្យ "ភ្ញាក់ឡើង" របស់អឺរ៉ុបក្នុងការចុះហត្ថលេខាលើ FTA នានាផងដែរ៕

ប្រតិកម្មទៅវិញ