ប្រទេសជាតិត្រូវការការចូលរួមចំណែកទាំងកម្លាំងកាយនិងកម្លាំងចិត្តពីប្រជាពលរដ្ឋគ្រប់រូប

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ឧសភា គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីបំផុសចលនាបរិច្ចាគដើម្បីគាំទ្រដល់មូលនិធិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ 
ប្រទេសជាតិត្រូវការការចូលរួមចំណែកទាំងកម្លាំងកាយនិងកម្លាំងចិត្តពីប្រជាពលរដ្ឋគ្រប់រូប - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអំពាវនាវដល់បណ្តាអង្គភាពអាជីវកម្មនិងអ្នកឧបត្ថម្ភទាំងអស់ធ្វើសកម្មភាពរួមគ្នានិងមានទំនួលខុសត្រូវចំពោះប្រទេសជាតិនិងប្រជាជន។ លោកប្រធានរដ្ឋ Nguyen Xuan Phuc មានប្រសាសន៍ថា វៀតណាមតែងតែជាប្រជាជាតិមួយដែលមានប្រពៃណីសាមគ្គីភាពជានិច្ចកាល ហើយបានបង្ហាញនូវភាពក្លាហាននិងឆន្ទៈមុតមាំ ក្នុងពេលប្រឈមនឹងគ្រោះថ្នាក់និងឧបសគ្គទាំងអស់។ នៅពេលនេះ កម្លាំងមាំមួនរបស់ប្រជាជាតិវៀតណាមត្រូវបានពង្រឹងនិងលើកកម្ពស់ជាថ្មីម្តងទៀតខណៈពេលប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ ១៩។

“ប្រទេសជាតិត្រូវការការចូលរួមយ៉ាងសកម្មពីពលរដ្ឋគ្រប់រូប។ នាគ្រាលំបាកបំផុត គឺជាឱកាសសម្រាប់យើងម្នាក់ៗ ដើម្បីបង្ហាញពីស្មារតីជនជាតិនិងសាមគ្គីភាព ធ្វើសកម្មភាពរួមគ្នានិងមានទំនួលខុសត្រូវចំពោះប្រទេសជាតិនិងប្រជាជន។ ថ្ងៃនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ អាជីវករគ្រប់សមាសភាពសេដ្ឋកិច្ច អង្គការនិងជនរួមជាតិទូទាំងប្រទេស អាណិកជនវៀត ណាមនៅក្រៅប្រទេស មិត្តភក្តិនិងប្រជាជននៃប្រទេសផ្សេងៗ អាស្រ័យលើលក្ខខណ្ឌនិងលទ្ធភាពរបស់ខ្លួន ចូលរួមបរិច្ចាគសម្ភារៈ និងការគាំទ្រខាងស្មារតី ដើម្បីរួមគ្នាជាមួយបក្សទាំងមូល ប្រជា ជនទាំងមូលនិងកងទ័ពទាំងមូល អាចកម្ចាត់ជំងឺរាតត្បាតយ៉ាងឆាប់បំផុត”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc។

ប្រទេសជាតិត្រូវការការចូលរួមចំណែកទាំងកម្លាំងកាយនិងកម្លាំងចិត្តពីប្រជាពលរដ្ឋគ្រប់រូប - ảnh 2អ្នកតំណាងទីភ្នាក់ងាររបស់រដ្ឋសភាបានផ្តល់ថវិកាចំនួន ៣៥០ លានដុងដល់មូលនិធិដើម្បីឧបត្ថម្ភដល់ការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ (រូបថត៖ VOV)

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើរឲ្យក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់និងប្រជាជនទាំងមូលត្រូវជ្រួតជ្រាបឲ្យបានហ្មត់ចត់នូវស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាប្រយុទ្ធប្រឆំាងនឹងសត្រូវ។ នៅក្នុងពិធីនេះអាជីវកម្មនិងអ្នកឧបត្ថម្ភនិងចុះឈ្មោះឧបត្ថម្ភប្រាក់ជាង ២.៧០០ ពាន់លានដុង៕

ប្រតិកម្មទៅវិញ