ប្រទេសជាច្រើនបន្ធូរបន្ថយវិធានការប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩

Chia sẻ
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២ ឧសភា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៥១៣,៥ លានករណី ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦,២៦ លាននាក់។
ប្រទេសជាច្រើនបន្ធូរបន្ថយវិធានការប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩ - ảnh 1សិង្ហបុរីបានដកវិធានការរឹតត្បិតកូវីដ១៩ ជាផ្លូវការ ចាប់ពីថ្ងៃទី ២៦ ខែមេសា។ (រូបថត៖ TTXVN)

អឺរ៉ុបគឺជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាត។ ឈរលំដាប់ថ្នាក់ទីពិរគឺទ្វីបអាស៊ី និងទីបីគឺអាមេរិក។ ក្នុងពេលជាមួយគ្នានោះ អាមេរិក ឥណ្ឌា និងប្រេស៊ីល គឺជាប្រទេសចំនួនបីដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេបំផុតនៅលើពិភពលោក។

ប្រទេសជាច្រើនបានជ្រើសរើសថ្ងៃទី ១ ខែឧសភា ដើម្បីចាប់ផ្តើមអនុវត្តន៍បទប្បញ្ញត្តិបន្ធូរបន្ថយ ឬដកចោលវិធានការរឹតត្បិតកូវីដ១៩ នេះគឺជាសញ្ញាច្បាស់លាស់ដែលបង្ហាញថា ពិភពលោកសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ SARS-CoV-2 ដើម្បីនាំជីវិភាពរស់នៅ វិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញ។ នៅទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី ១ ខែឧសភា ប្រទេសប៊ុលហ្គារីបានដកចោលវិធានការរឹតបន្តឹងការឆ្លងចូលសម្រាប់ភ្ញៀវអន្តរជាតិ។

ក្នុងពេលជាមួយគ្នានោះ ប្រទេសឈីលីបានបើកទ្វារព្រំដែនផ្លូវគោកទាំងអស់ឡើងវិញ ចាប់ពីថ្ងៃទី ១ ខែឧសភា។ ថ្ងៃដំបូងនៃខែឧសភាក៏បានគូសសញ្ញាថ្ងៃដែលប្រទេសគុយវ៉ែត  ដកវិធានការរឹតត្បិតកូវីដ១៩ ទាំងអស់ ការពាក់ម៉ាសលែងជាតម្រូវការចាំបាច់ទាំងក្នុងផ្ទះនិងក្រៅផ្ទះទៀតឡើយ; អ្នកដំណើរឆ្លងដែនទាំងអស់ ថ្វីមិនថាបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែ ឬទេ ក៏មិនត្រូវការធ្វើតេស្ត PCR ទៀតឡើយ៕

 

ប្រតិកម្មទៅវិញ