ប្រទេសជាច្រើនបានត្រៀមខ្លួនដើរតួជាអ្នកសម្រុះសម្រួលដើម្បីដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថាន

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narenda Modi និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ២៤ ខែសីហា ដែលបានពិភាក្សាអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាន។ 
ប្រទេសជាច្រើនបានត្រៀមខ្លួនដើរតួជាអ្នកសម្រុះសម្រួលដើម្បីដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថាន - ảnh 1ប្រជាជនដែលត្រូវបានកងកម្លាំងសន្តិសុខជួយឡើងយន្តហោះដើម្បីជម្លៀសចេញពីអាហ្វហ្គានីស្ថាននៅព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងកាប៊ុល (រូបថត៖ REUTERS/TTXVN)

ក្នុងនោះ លោកប្រធានាធិបតី Putin បានរិះគន់អាមេរិកនិងបណ្តាប្រទេសជាសមាជិកអង្គការណាតូ ចំពោះការបញ្ជូនជនភៀសខ្លួនអាហ្វហ្គានីស្ថានទៅកាន់ប្រទេសអាស៊ីកណ្តាលមួយចំនួន ហើយបានចាត់ទុកថា នេះគឺជាការគំរាមកំហែងដោយផ្ទាល់ចំពោះម៉ូស្គូ។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាឲ្យដឹងថា រុស្ស៊ី រួមជាមួយចិន អាមេរិកនិងប៉ាគីស្ថានបានត្រៀមខ្លួនសម្រាប់តួនាទីជាអ្នកសម្រុះសម្រួលក្នុងការដោះស្រាយ វិបត្តិនៅអាហ្វហ្គានីស្ថាន “ដើម្បីឲ្យស្ថានការណ៍នៅទីនេះមិនបង្កការគំរាមកំហែងដល់តំបន់”។ ក្រៅពីនេះ លោក Lavrov បានបញ្ជាក់ថា រុស្ស៊ីប្រឆាំងនឹងគំនិតដែលអនុញ្ញាត ឱ្យជនភៀសខ្លួនអាហ្វហ្គានីស្ថានជ្រកកោននៅតំបន់អាស៊ីកណ្តាលសម្រាប់អតីតសូវៀត ដែលមានទីតាំងស្ថិតនៅចន្លោះ  រុស្ស៊ីនិងអាហ្វហ្គានីស្ថាន ឬការដាក់ពង្រាយកងទ័ពអាមេរិកនៅតំបន់នេះ។

នៅថ្ងៃទី ២៤ ខែសីហានេះដែរ ប្រធានសេនាធិការកងទ័ពអាល្លឺម៉ង់លោក Eberhard Zorn បានព្រមានពីការកើនឡើងហានិភ័យ នៃការវាយប្រហារអត្តឃាត ដោយអង្គការភេរវកម្ម ក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស នៅកាប៊ុល ក្នុងបរិបទដែលប្រទេសលោកខាងលិចប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋ និងបុគ្គលិកជនជាតិអាហ្វហ្គានីស្ថាននៅពេលជិតផុតកំណត់ថ្ងៃទី ៣១ ខែសីហា៕

ប្រតិកម្មទៅវិញ