នៅលើបណ្តាញសង្គម X ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសថា ប្រទេសនេះបានស្នើផ្តល់ការគាំទ្រដល់ប្រទេសជប៉ុនក្នុងគ្រប់មធ្យោបាយ ដោយបញ្ជាក់ពីសាមគ្គីភាពជាមួយប្រទេសជប៉ុន ប្រឈមមុខនឹងបញ្ហាប្រឈមរួមគ្នារបស់បណ្តាប្រទេសនៅក្នុងខ្សែក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក។ នៅក្នុងសារផ្ញើទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida កាលពីថ្ងៃទី ២ ខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានរំលែកទុក្ខជាមួយជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពីការរញ្ជួយដី។ ទន្ទឹមនឹងនោះ លោកបានបង្ហាញពីបំណងគាំទ្រប្រទេសជប៉ុនជម្នះលើផលវិបាកនៃការរញ្ជួយដី។
មេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុប និងអាមេរិកខាងជើងក៏បានសម្តែងនូវសាមគ្គីភាព និងការត្រៀមខ្លួនសហការជាមួយប្រទេសជប៉ុន ដើម្បីជម្នះលើផលវិបាកនៃការរញ្ជួយដី។ ភ្លាមៗបន្ទាប់ពីការរញ្ជួយដីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃទី ១ ខែមករាថា លោកបានត្រៀមខ្លួនផ្គត់ផ្គង់រាល់ការឧបត្ថម្ភចាំបាច់សម្រាប់ប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក៏បានស្នើរឲ្យផ្តល់ការគាំទ្រដល់ជប៉ុនក្នុងការដោះស្រាយផលវិបាកផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែងនូវសាមគ្គីភាពជាមួយប្រទេសជប៉ុន ហើយបានស្នើផ្តល់ការគាំទ្រដល់ប្រទេសអាស៊ីឦសាន៕