BRICS មានសមាជិកចំនួន ៥៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ប្រភព៖ The Indian Express |
លោក Anil Sooklal បានចេញសេចក្តីប្រកាសនេះ នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងទំនាក់ទំនងនិងសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។ លោកបានកត់សម្គាល់ថា ក្រៅពីប្រទេសចំនួន ២២ ដែលបានស្នើសុំចូលរួមជាផ្លូវការនោះ មានប្រទេសមួយចំនួនទៀតក៏បានបង្ហាញចំណាប់អារម្មណ៍ក្រៅផ្លូវការក្នុងការចូលជាសមាជិក BRICS រួមទាំងប្រទេសធំៗនៅអឌ្ឍគោលខាងត្បូងផងដែរ។
អាហ្រ្វិកខាងត្បូងបច្ចុប្បន្នជាប្រធាន BRICS ត្រូវបានរំពឹងថានឹងរៀបចំកិច្ចប្រជុំកំពូល BRICS លើកទី ១៥ នៅទីក្រុង Johannesburg នៅថ្ងៃទី ២២-២៤ ខែសីហាខាងមុខ។ ការទទួលសមាជិកថ្មីគឺជាខ្លឹមសារចម្បងនៃរបៀបវារៈក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ៕